​​​​ទូរសព្ទ​លំដាប់​អភិជន​ Vertu ​​​​​​​​​គ្រប់​ស៊េរី​​​​​​អាច​រក​​បាន​នៅ​ HT Group

​​​​ទូរសព្ទ​លំដាប់​អភិជន​ Vertu ​​​​​​​​​គ្រប់​ស៊េរី​​​​​​អាច​រក​​បាន​នៅ​ HT Group

ហាង​លក់​​ទូរសព្ទ​​​​ HT Group ​បាន​បើក​ដំណើរការ​​ជា​ផ្លូវការ​នៅ​ថ្ងៃ​​ចន្ទ​ ទី ​២៦​​ ​​នេះ​​នៅ​ជាន់​ទី ១​ ផ្សារ​ទំនើប​ Pencil ​​​មាត់​ទន្លេ​​​​​​ដោយ​​ផ្តោត​សំខាន់​លើ​ការ​លក់​ទូរសព្ទ​​​ម៉ាក​​​ Vertu ​សុទ្ធ​​​សម្រាប់​​​អតិថិជន​​ជា​អ្នក​ធូរធារ ​និង​វណ្ណៈ​អភិជន។​​ ​​​​​​

 

អ្នក​គ្រប់គ្រង​ទូទៅ​របស់​​​ហាង​ ​លោក​គឹម សុវណ្ណចិត្រា ​​បាន​ឲ្យ​ដឹង​ថា ​ហាង​របស់​លោក​​​​​មាន​គោលដៅ​ចម្បង​គឺ​​​​​នាំ​ចូល ​និង​លក់​​ទូរសព្ទ​ Vertu ​មួយ​ទឹក។ ​

 

«ហាង​យើង​ខ្ញុំ ​​​លក់​តែ​ Vertu ​Original មួយ​ទឹក​សុទ្ធ​ដែល​នាំ​ចូល​មក​ពី​អារ៉ាប់  និង​អង់គ្លេស​​​​​មាន​គុណភាព​ល្អ ​និង​​​មាន​ការ​ធានា​រយៈពេល​មួយ​ឆ្នាំ​​លើ​ការ​ទិញ​ទូរសព្ទ​គ្រប់​ម៉ូដែល»។

 

​​​​ទូរសព្ទ​លំដាប់​អភិជន​ Vertu ​​​​​​​​​គ្រប់​ស៊េរី​​​​​​អាច​រក​​បាន​នៅ​ HT Group

 

ចំពោះ​ភាព​ខុស​ប្លែក​របស់​ហាង​ទៅ​នឹង​ហាង​ទូរសព្ទ​ផ្សេង​ទៀត​​​ ​ត្រូវ​បាន​អ្នក​មើល​ការ​ខុសត្រូវ​រូប​នេះ​និយាយ​ថា ​ដោយសារ​ហាង​របស់​លោក​មាន​ដៃគូ​នៅ​​ក្រៅ​ប្រទេស ​​ដូច្នេះ​លោក​ធានា​តម្លៃ​ធូរ​ថ្លៃ​ជាង​ហាង​ដទៃ​នៅ​ក្នុង​ស្រុក​ ​​​បន្ថែម​ពី​នេះ​ក៏​មាន​លក់​សម្បក ​​accessory ​​​ព្រម​ទាំង​មាន​ការ​ធានា​រយៈពេល​ ១ ​ឆ្នាំ​ ​​​​និង​សេវាកម្ម​ជួសជុល​​​នៅ​ក្រៅ​ប្រទេស​​​​​ទៀត​ផង។

 

«ហាង​ខ្ញុំ​មាន​សេវាកម្ម​ជួសជុល​ Vertu ​គ្រប់​ម៉ូដ​​ ​ហើយ​ធានា​ថា ​រយៈពេល​បី​ថ្ងៃ​នឹង​​អាច​យក​បាន​ ​ព្រោះ​យើង​មាន​ដៃគូ​នៅ​ហុងកុង ​ដែល​​ជា​ក្រុមហ៊ុន​ធំ​នៅ​អាស៊ី​យើង​នេះ»។

 

​​បើ​ទោះ​ជា​ ​​HT Group ​ផ្ដោត​ចម្បង​ទៅ​លើ​ទូរសព្ទ​មួយ​ទឹក​ក៏​ពិត​មែន ​តែ​​បើ​អតិថិជន​​ពេញ​ចិត្ត​ Vertu ​​​ថ្មី​សុទ្ធ ​ពិសេស​ស៊េរី​ថ្មីៗ​ដែល​​ទើប​នឹង​​​ចេញ​នៅ​ក្រៅ​ប្រទេស​ ​​​លោក​ ចិត្រា​ថា ​ហាង​លោក​​​មាន​ទទួល​កុម្ម៉ង់​​ឲ្យ​​​​​ក្នុង​តម្លៃ​​​សមរម្យ​​ដោយ​រង់ចាំ​ត្រឹម​ ៧ ​ថ្ងៃ​នឹង​មក​ដល់។

 

​​លក្ខណៈ​ពិសេស​របស់​ទូរសព្ទ​ Vertu ​គឺ​​​ផលិត​ចេញ​ពី​លោហធាតុ​​ផ្សំ​រួម​មាន​​​ ទីតានីញ៉ូម ​​អាលុយមីញ៉ូម​ ​ភីវីឌី ​និង​ឌីអិលស៊ី​​ដូច​ទៅ​នឹង​លោហធាតុ​ផលិត​យន្តហោះ​ដែល​អាច​កាត់​​បន្ថយ​​វិទ្យុសកម្ម​​​​ក្នុង​កម្រិត​​ខ្ពស់​ជាង​ទូរសព្ទ​នានា​​ ​​និង​រឹងមាំ​ល្អ។ ​ការ​រចនា​ម៉ូដ​​ ​និង​កម្មវិធី​គឺ​មាន​លក្ខណៈ​សាមញ្ញ​​មិន​ច្របូកច្របល់​តែ​មាន​លក្ខណៈ​ក្លាស៊ិច​ស្រស់ស្អាត​​សក្ដិសម​នឹង​​​​វណ្ណៈ​ខ្ពស់។ ​​​អ្វី​ដែល​ពិសេស​នោះ​គឺ​ ការ​ផលិត​របស់​ទូរសព្ទ​ Brand ​អង់គ្លេស​មួយ​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដៃ​សុទ្ធ​យ៉ាងយក​ចិត្ត​ទុក​ដាក់​​ពី​សំណាក់​ជាង​ជំនាញ។ ​​

 

ងាក​មក​តម្លៃ​វិញ​ ​​នៅ​ HT Group ​មាន​លក់​ទូរសព្ទ​ Vertu ​មួយ​ទឹក​ពី​តម្លៃ​​ចន្លោះ​ពី​ ១៧០០-១៥០០០ ​ដុល្លារ ​និង​​ទទួល​កុម៉្មង់​ថ្មី​ចន្លោះ​ពី​ ១៧០០-១៣៥ ០០០ ​ដុល្លារ។

 

​​​​ទូរសព្ទ​លំដាប់​អភិជន​ Vertu ​​​​​​​​​គ្រប់​ស៊េរី​​​​​​អាច​រក​​បាន​នៅ​ HT Group

 

​​​​ទូរសព្ទ​លំដាប់​អភិជន​ Vertu ​​​​​​​​​គ្រប់​ស៊េរី​​​​​​អាច​រក​​បាន​នៅ​ HT Group

 

​​​​ទូរសព្ទ​លំដាប់​អភិជន​ Vertu ​​​​​​​​​គ្រប់​ស៊េរី​​​​​​អាច​រក​​បាន​នៅ​ HT Group

 

​​​​ទូរសព្ទ​លំដាប់​អភិជន​ Vertu ​​​​​​​​​គ្រប់​ស៊េរី​​​​​​អាច​រក​​បាន​នៅ​ HT Group

 

​​​​ទូរសព្ទ​លំដាប់​អភិជន​ Vertu ​​​​​​​​​គ្រប់​ស៊េរី​​​​​​អាច​រក​​បាន​នៅ​ HT Group

 

​​​​ទូរសព្ទ​លំដាប់​អភិជន​ Vertu ​​​​​​​​​គ្រប់​ស៊េរី​​​​​​អាច​រក​​បាន​នៅ​ HT Group

 

​​​​ទូរសព្ទ​លំដាប់​អភិជន​ Vertu ​​​​​​​​​គ្រប់​ស៊េរី​​​​​​អាច​រក​​បាន​នៅ​ HT Group

 

​​អ្នក​គ្រប់គ្រង​វ័យ​ដដែល​​​​​និយាយ​ថា ​​បើ​អតិថិជន​មាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​​ទូរសព្ទ​ Vertu ​អាច​​មក​កាន់​ទីតាំង​ហាង​ផ្ទាល់​នៅ​អគារ ​F99 ​ជាន់​ទី ១ ​ផ្សារ​ទំនើប​ Pencil ​មាត់​ទន្លេ ​ឬ​​ទាក់ទង​ទៅ​កាន់​ទូរសព្ទ​លេខ៖ ​088 222 0207, ​088 999 0207 ​​ក្រុម​ការងារ​របស់​លោក​នឹង​​ស្វាគមន៍​ដោយ​​ស្នាម​ញញឹម​គ្រប់​ពេល៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​

​​​​​​​