សហគមន៍​រង​គ្រោះ សិទ្ធិ​លំនៅ​ដ្ឋាន និង​ដីធ្លី បន្ត​ការ​ទាមទារ


អតីតសហគមរងគ្រោះ ពីសិទ្ធិលំនៅដ្ឋាន និងដីធ្លី កំពូងបន្តស្វែងរក​កិច្ចអន្តរាគមន៍ ពីសាលារាជធានីភ្នំពេញ ដើម្បីពន្លឿនការដោះស្រាយ បញ្ហាសិទ្ធិលំនៅដ្ឋាន របស់ពួកខ្លួន។
សហគមន៍​រង​គ្រោះ សិទ្ធិ​លំនៅ​ដ្ឋាន និង​ដីធ្លី បន្ត​ការ​ទាមទារ

ក្រុមអ្នកតវ៉ារ មកពីសហគមន៍ជម្លោះដីធ្លី កំពុងលើកបដាតវ៉ា សុំឲ្យសាលារាជធានី ដោះស្រាយបញ្ហាឲ្យបានឆាប់។ (រូបថតហ្វេសប៊ុក)

ស្ថិតក្រោមការឃ្លាំមើល តែគ្មានការរារាំង និងហាមឃាត់ ពីសំណាក់ក្រុមសមត្ថកិច្ចនោះ ប្រជាពលរដ្ឋមកពី​សហគមន៍ទំនាស់ដីធ្លី ក្នុងតំបន់បឹងកក់ បុរីកីឡា និងថ្មគោលជាដើម បានបន្តការតវ៉ាទាមទារ សិទ្ធិលំនៅដ្ឋាន​របស់ពួកគេ មកកាន់សាលារាជធានីភ្នំពេញទៀត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ។

នៅចំណុចខាងមុខស្ថានទូតអាមេរិក ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ ប្រជាសហគមន៍​ទំនាស់ដីធ្លី ប្រមាណ​ជាង៥០នាក់ បានមកជួបជុំគ្នាធ្វើការតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ស្ពាននាគបណ្តោយផ្លូវ ព្រះ​នរោត្តម និង​មុខស្ថានទូតអាមេរិកជាដើម។ សហគមន៍ទាំងនោះ មានមកពីតំបន់បឹងកក់ ដឹកនាំដោយ អ្នកស្រី អ៊ឹម ស្រីទូច និងអ្នកស្រី ស៊ា ណារ៉េត - ខាងបុរីកីឡា ដឹកនាំដោយអ្នកស្រី ជុំ ង៉ាន់ និងខាងថ្មគោល ដឹកនាំ​ដោយ​អ្នកស្រី ច្រាយ នីម។

តាម«បដា» និងការស្រែកតាមឃោសនស័ព្ទ ប្រជាពលរដ្ឋទាំងនេះ បានបន្ត និងធ្វើការទាមទារសំណង​បន្ថែម ចំនួន២ម៉ឺនដុល្លាសម្រាប់មួយគ្រួសារ នឹងសុំអោយសាលារាជធានីភ្នំពេញ ពន្លឿនការដោះស្រាយបញ្ហា​ដីធ្លី ជូន​ពួកគាត់អោយបានឆាប់។ ព័ត៌មានពឹស្តារ និងធ្វើការផ្សាយបន្ត ក្នុងអត្ថបទលើកក្រោយ។ សូមទស្សនារូបភាព​ដូច​ខាងក្រោម៖

.សហគមន៍​រង​គ្រោះ សិទ្ធិ​លំនៅ​ដ្ឋាន និង​ដីធ្លី បន្ត​ការ​ទាមទារ


សហគមន៍​រង​គ្រោះ សិទ្ធិ​លំនៅ​ដ្ឋាន និង​ដីធ្លី បន្ត​ការ​ទាមទារ