លុច​ស៊ី​ស​RX៣៣០​បុក​ម៉ូតូ​RX១៥ យុវជន​ម្នាក់​រងរបួស​ធ្ងន់​

ស្វាយរៀង: ​យុវជន​ម្នាក់​រងរបួស​ប្រអប់ជើង បក​សាច់​ដល់​ឆ្អឹង និង​បោក​ក្បាល​ទៅលើ​ឃឿន​ថ្នល់សន្លប់​ស្តូក បន្ទាប់ពី​ជួប​គ្រោះថ្នាក់​បង្កឡើង​ដោយ​រថយន្ត​​និង​ម៉ូតូ​កាលពីរ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៦​តុលា​២០១៥ នៅខាងមុខ​មន្ទីរ​ព័ត៌មាន​ខេត្ត ស្ថ​តិ​នៅភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយ​​រៀង​។​

​ជនរងគ្រោះ​មានឈ្មោះ ព្រំ ថា​វី អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ខោអាវ​នៅ​ផ្សារ​វាល​យន្ត មានទីលំនៅ​ភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ។​

​រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវបាន​គេ​ស្គាល់ឈ្មោះ យី អាយុ​៤៥​ឆ្នាំ​មុខរបរ​ជា​អ្នកម៉ៅការសំណង់ មាន​ទីលំនៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​​រៀង បាន​គេចខ្លួនបាត់ ក្រោយពី​បង្កហេតុ បណ្តាល​ឲ្យ​មាន​អ្នករងរបួស​រួច​។​

​មុនពេល​កើតហេតុ​គេ​ឃើញ ជនរងគ្រោះ​ជិះ​ម៉ូតូ​ធំ ១​គ្រឿង ម៉ាក​RX១៥​ពណ៌​ស លាយខ្មៅ អត់​ស្លា​លេខ ធ្វើដំណើរ​ក្នុង​ទិ​ដៅ ពី​លិចទៅ​កើត​លុះ​មកដល់ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ម៉ាក​លុច​ស៊ី​ស​RX៣៣០​មួយគ្រឿងពណ៌ ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​2AC-4969​បើក​មកពី​ទឹ​ស​ខាងជើង​ទៅ​ត្បូងយ៉ាង​លឿន បន្ទាប់មក​ក៏​បុក​ម៉ូតូ​ធំ​ចំ​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូធំ​ដួល និង​អ្នកបើក​ម៉ូតូ​ហោះ​ផ្លោង​ជាង​៥​ម៉ែត្រ ធ្លាក់​បោក​ក្បាល​ទៅលើ​ឃឿន​ថ្នល់ក្បែរ​បង​មន្ទីរ​ពត៌មាន​ខេត្ត សន្លប់​ស្តូក រីឯ​ប្រអប់​ជើងឆ្វេង​បុក​និង​ក្បាល​រថយន្ត​មុតដាច់​សាច់ ប្រអប់ជើង​ដល់​ឆ្អឹង​។

​ក្រោយពីរ​កើតហេតុ​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹក​ជនរងគ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តដើម្បី​សង្គ្រោះ​។​ចំណែក​ម៉ូតូ​និង​រថយន្ត​បង្ក​សមត្ថ​កិ​ច្បា​ន​យកទៅ​រក្សាទុក​​រង់ចាំ​ដោះស្រាយ​គ្នា​តាម​តាម​នីតិវិធី​៕​