សហគមន៍​មូលនិធិ នគរ​កាយ វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ប្រគល់​អំណោយ​ដល់​អនុសាខា​កាកបាទក្រហម ខណ្ឌឫស្សីកែវ​

ភ្នំពេញ​:  នៅ​វត្ត​ញាណ​រង្សី សង្កាត់​ទួល​សង្កែ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា បានធ្វើ​ពិធី​ឧបត្ថម្ភ​អំណោយ​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ រួមមាន គ្រឿង​ឧបភោគបរិភោគ​មួយចំនួនធំ និង​ថវិកា​ចំនួន ៤.០០០.០០០ រៀល​។

​ពិធី​នេះ ដោយមាន​ការចូលរួម លោក​ជា ពិសី អភិបាលរងខណ្ឌ​ឫស្សីកែវ និង​ជា​អនុប្រធាន​កាកបាទក្រហម​ខណ្ឌឫស្សីកែវ និង​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ ខឹម សម្បត្តិ ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ព្រមទាំង​ក្រុមការងារ  រួម​នឹង​ព្រះសង្ឃ​ជាច្រើន​អង្គ​ទៀត ។

​នាឱកាស​នោះដែរ លោក​ជា ពិសី ក៏បាន​កោតសរសើរ​ដ​ល់​ព្រះ​តេជគុណ ខឹម សម្បត្តិ ផងដែរ​ដោយសារតែ​ព្រះអង្គ​បាន​ជួយ​ជ្រោមជ្រែង​នាំយក​អំណោយ​មក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ក្នុងពេលដែល​សាលាខណ្ឌ​កំពុងតែ​ខ្វះខាត​នូវ​អំណោយ​ទាំងនេះ​។​

​នាឱកាស​នោះដែរ ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ ខឹម សម្បត្តិ ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​បាន​មាន​សង្ឃ​ដិ​កា​រថា អំណោយ​ដែល​ប្រគល់​នៅពេលនេះ​គឺ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក៏ដូចជា​ជួយ​រំលែក​ទុក្ខលំបាក​និង​ការខ្វះខាត​ផ្សេងៗ ផងដែរ​។​

​ជាមួយគ្នានេះដែរ ព្រះ​តេជគុណ ខឹម សម្បត្តិ ក៏បានផ្តល់​នូវ​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​៣៦​អង្គ ក្នុង​មួយអង្គ​ទទួលបាន​៥​ម៉ឺន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​។​

​អំណោយ​ទាំងអស់​របស់​សហគម​ន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ពេលនេះ រួមមាន គ្រឿង​ឧបភោគបរិភោគ​មួយចំនួនធំ សំភារៈ​ផ្ទះបាយ និង​ថវិកា ៤.០០០.០០០ លាន​រៀល​៕​