ក្រសួងទេសចរណ៍ បំបាក់ក្រុមយុវជន ក្រសួងធម្មការ និងសាសនា ១០-០

ភ្នំពេញ៖ សម្រាប់១ប្រកួតដំបូងរបស់ក្រុមបាល់ទាត់មិន មែនអាជីពយុវជនក្រសួងទេសចរណ៍ នៃការប្រកួតពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី៣ ឆ្នាំ២០១៥ កាលពីថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះ គឺបានយកឈ្នះលើក្រុមយុវជនក្រសួងធម្មការ និងសាសនា យ៉ាងចាស់ដៃ ជាមួយនឹងលទ្ធផលបច្ចេកទេស ១០-០ នៅលើទីលាន Premium Sport Club ។

គ្រាប់បាល់ជ័យជំនះ ដែលមិនឲ្យក្រុមយុវជនក្រសួងធម្មការ និងសាសនា តដៃរួចនេះ គឺធ្វើបានសម្រេចដោយកីឡាករ សេរីវឌ្ឍ ចំនួន ៤គ្រាប់, កីឡាករ ស្រី ម៉ារ៉ាឌី រកបាន៣គ្រាប់, កីឡាករ ឌី រៀមវិបុល ១គ្រាប់, កីឡាករ ជា បូរិន ១គ្រាប់ និងកីឡាករ ហ៊ុន ពិសី រកបាន១គ្រាប់ សរុបគឺក្រុមក្រសួងទេសចរណ៍ រកបាន១០គ្រាប់ និងទទួលបាន ៣ពិន្ទុមុនគេ ក្នុងពូល (ខ) គ្រាដែលក្រុមក្រសួងធម្មការ និងសាសនា មិនអាចទម្លុះសំណាញ់ទីក្រុមក្រសួងទេសចរណ៍ឡើយ ។

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៦ ខែតុលានេះ ក៏មាន២ប្រកួតផ្សេងទៀតផងដែរ គឺក្រុមយុវជនទីស្ដីការគណៈរដ្ឋមន្ដ្រី ត្រូវ ជួបក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាជំនួបបើកឆាកពូល (ង) រីឯក្រុមយុវជនក្រសួងយុត្តិធម៌ ត្រូវប៉ះក្រុមយុវជនសាលារាជធានីភ្នំពេញ ជាជំនួបបើកឆាកពូល (ឃ) ។ ចាំមើលតើក្រុមណានឹងរកបាន ៣ពិន្ទុក្នុងការ ប្រកួតដំបូងរបស់ខ្លួននេះ?

ក្រសួងទេសចរណ៍ បំបាក់ក្រុមយុវជន ក្រសួងធម្មការ និងសាសនា ១០-០

ក្រសួងទេសចរណ៍ បំបាក់ក្រុមយុវជន ក្រសួងធម្មការ និងសាសនា ១០-០