ប្រារ​ព្ឋ​ទិវា​ចំនួន​២​ក្នុង​ពេល​តែ​មួយដើម្បី​ដឹងគុណ​មនុស្ស​ចាស់ និង​សង្គម​គ្រួសារ​នៅ​កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ចាស់​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់ក្នុង​ការ​កសាង​គ្រួសារ សហ​គម​ន៍ ការ​អប់រំមនុស្ស​ជំនាន់​ក្រោយឱ្យ​មាន​ទំនាមទម្លាប់ប្រពៃណី​ជាតិ សាសនា ការ​អភិវឌ្ឍ​ន៍ ភូមិ​-ឃុំ ការ​កសាង​ផ្លូវ
ថ្នល់ មន្ទីរពេទ្យ សាលារៀន ការ​ជីក​ស្រះ​ទឹក អណ្តូង ប្រឡាយ និង​ការ​ដាំ​ឈើ​ជាដើម​។​ល​។​

លោកឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រសា​ស​ន៍បែប​នេះក្នុង​ពី​ធីប្រារ​ព្ឋ​ទិវា​មនុស្សចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ០១ តុលា ​២០១៥ និង​ទិវា​អន្តរជាតិ​ស្តី​ពី​គ្រួសារ​១៥ ឧសភា ​២០១៥ នៅ​សាល​ប្រជុំ​សាលា​នយោបាយ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី២៦ ​តុលា ​​២០១៥ ។

លោកអភិបាលខេត្ត​កំពង់ឆ្នាំង បាន​បន្ត​ថា ថ្វីបើ​ការ​ប្រារ​ព្ឋ​ពី​ធី​នេះ មានការ​យឺតយ៉ាវ​បន្តិច​មែន ប៉ុន្តែ​ក៏​យើង​បាន​ធ្វើ​ដែរ ក្រោម​ការ​រៀបចំ​របស់​មន្ទីរ​សង្គមកិច្ច និង​សា​ម៉ី​ក្រសួង ។ គ្រួសារ​គឺជា​កោសិកាមួយ​របស់​សង្គម ដែល​មាន​ជីដូន ជីតា មាតា បី​តា អាណាព្យាបាល កូនចៅ ។

​ពួក​គាត់​បាន​ខិតខំ​ចិញ្ចឹមបីបាច់ អប់រំ​កូនចៅ ដើម្បី​ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ រក្សា​បានវប្ប​ធ​ម៌ ប្រពៃណី ទំនៀមទម្លាប់ រួមចំណែកក្នុង​ការ​អភិវឌ្ឍ​ន៍សង្គម​ជាតិពី​មួយ​ជំនាន់ទៅ​មួយ​ជំនាន់ ព្រមទាំង​បាន​បន្សល់​នូវ​ស្នាដៃ និង​បទ​ពិសោធ​ន៍ល្អ​ៗ​ជា​ច្រើនសម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​រៀនសូត្រ និង​អនុវត្ត​ន៍​តាម  ។​

ទាំង​អស់នេះ​បាន​បង្ហាញថា មនុស្ស​ចាស់ គឺជា​ប្រភព​ធនធាន​ដ៏​មាន​សារ​ប្រ​យោ​ជ​ន៍សំខាន់​ណាស់សម្រាប់​ការ​អភិវឌ្ឍ​ន៍ និង​ការកាត់​បន្ថយភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្រប​តាម​គោលនយោបាយ​ជាតិរបស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ។

ការ​ប្រារ​ព្ឋ​ទិវា​ទាំង​២​ខាងលើ  គឺទិវា​មនុស្ស​ចាស់​កម្ពុជា​និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ និងទិវា​អន្តរជាតិស្តី​ពី​គ្រួសារ ១៥ ឧសភា ​២០១៥ នៅ​ពេល​នេះ គឺជា​ការ​រួមចំណែកផ្សព្វផ្សាយ​លើកកំពស់ការ​យល់ដឹង តួនាទី​ដ៏​សំខាន់​របស់​មនុស្ស​ចាស់ និង​អំពី​តូ​នាទី​ដ៏​មាន​សារសំខាន់នៃ​គ្រួសារដែល​បាន​ខិតខំ​ប្រឹងប្រែង ចិញ្ចឹម​បីបាច់​ថែរក្សា អប់រំ ទូន្មាន​ប្រៀនប្រដៅ​កូនចៅ ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ កូនចៅ​ល្អ និង​ធនធាន​មនុស្ស​ប្រកបដោយ សម​ត្ថភាព ដែល​ជា​កម្លាំង​ច​លករ​មិន​អាច​ខ្វះ​បាន ដើម្បី​រួមចំណែក​អភិវឌ្ឍ​នប្រទេស​ជាតិឱ្យ​មាន​ភាព​រីក​ចំរើន​លើ​គ្រប់​វិស័យ៕