​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ពាក់ព័​ន្ឋ​​​ថ្នាំ​ញៀន​នៅ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្នាំ​ញៀន​ប្រភេទមេ​តំ​ហ្វេ​តា​មីនចំនួន​១៥​កញ្ចប់​តូច រួម​ជាមួយ​ជន​ពាក់​ព័​ន្ឋ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស៊ើបអង្កេត​​ខេត្ត​​​​បង្ក្រាប​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី២៥​ តុលា​ ២០១៥ និង​​បញ្ជូន​​ទៅ​​សាលា​ដំបូង​​ខេត្ត​នៅ​​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា​ នេះ​ ​។

យោង​តាម​ លោក តាក សា​រិ​ទ្ឋ​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​​​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ​​កម្លាំង​នគរ​បាល​​​ចុះ​បង្ក្រាប​ករណី​ការ​ជួញ​​ដូរ​ និង​ចែកចាយគ្រឿង​ញៀន​​ នៅ​​ក្រុម១​ ភូមិ២​ សង្កាត់៣​ ​ក្រុង​ព្រះ​សីហនុ ​ដោយ​​ឃាត់ខ្លួន​​ជន​សង្ស័យ​ចំនួន​៣​នាក់​ ​មាន ១-ឈ្មោះ ភឿ​ក ​ភេទ​ប្រុស អាយុ២៨​​ឆ្នាំ ​​២-​ឈ្មោះ ម៉េ​ង រ​ដ្ឋា ​ភេទប្រុស អាយុ២២​​ឆ្នាំ ​​និង​៣-ឈ្មោះ ហង្ស សី​ថា ភេទ​ប្រុស អាយុ២០​ឆ្នាំ ​​ទាំង​៣នាក់​​ មុខរបរមិន​​ពិត​​ប្រាកដ និង​មានទីលំនៅ​ភូមិឃុំខាងលើ ​និង​ដក​ហូត​វត្ថុ​តាង​​​ ​មាន​​ថ្នាំ​ញៀន​ប្រភេទ​​ម៉ា​ទឹកកក​ចំនួន១៥​កញ្ចប់​តូច​ ៕