ម្ចាស់​ក្លិប​Arsenal​គ្រោង​បន្ត​កិច្ចសន្យា​ដល់​លោក​អា​សេន វ៉េ​ង​ហ្គឺ រហូត​ដល់​ឆ្នាំ​2019

ម្ចាស់​កិ្ល​ប «​កាំភ្លើង​ធំ​»Arsenal កំពុង​ពិចារណា​បន្ត​កិច្ចសន្យា​ដល់​លោក​អា​សេន វ៉េ​ង​ហ្គឺ គ្រូបង្វឹក​ជនជាតិ​បារាំង ឱ្យ​ដឹកនាំ​ក្លិប​រហូត​ដល់​ឆ្នាំ​២០១៩ ។ Arsenal ទើប​យកឈ្នះ​ក្លិប​Everton ២-១​នៅ​ក្នុង​ទឹកដី​កាលពី​យប់​ថ្ងៃ​ទី​២៤ តុលា ស្ថិត​នៅ​កំពូល​តារាង​បណ្ដោះអាសន្ន​ជា​លើក​ដំបូង​ក្នុង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ក្នុង​រយៈពេល​២០​ខែ​កន្លង​មក និង​កាលពី​ថ្ងៃ​ទី​២០ តុលា ក៏​បាន​យកឈ្នះ​ក្លិប​Bayern Munich ក្នុង​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​ជុំ​ទី​៣​នៅ​ពូ​ល​F មាន​ន័យ​ថា Arsenal កំពុង​មាន​ទម្រង់​លេង​ល្អ ។ ហេតុផល​នេះ​ធ្វើ​ឱ្យ​Arsenal ត្រៀម​ផ្ដល់​កិច្ចសន្យា​២​ឆ្នាំ​ដល់​លោក​អា​សេន វ៉េ​ង​ហ្គឺ បន្ត​ពី​កិច្ចសន្យា​ចាស់​ដែល​នៅ​សល់​រហូត​ដល់​ឆ្នាំ​២០១៧ ៕

  • ម្ចាស់​ក្លិប​Arsenal​គ្រោង​បន្ត​កិច្ចសន្យា​ដល់​លោក​អា​សេន វ៉េ​ង​ហ្គឺ រហូត​ដល់​ឆ្នាំ​2019已关闭评论
  • 209 views
  • Hide Sidebar
    A+
Publish on:2015/10/26  Category:កីឡា