​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ពីររូប​រងរបួស​បែក​ក្បាល ខណៈ​ផ្ទុះ​ហិង្សា​ពី​ក្រុមបាតុករ​តវ៉ា​ទម្លាក់​លោក កឹម សុខា

រាជធានី​ភ្នំពេញ​៖​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីររូប​គឹ​លោក គង់ សុភា និង លោក ញ៉ ចំរើន ត្រូវបាន​ក្រុម​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​រងរបួស បែកក្បាល​កាលពី​វេលា​ថ្ងៃត្រង់​គ្រា​ដែល​ក្រុមអ្នកតវ៉ា​ទាមទារ​ឲ្យ​ទម្លាក់ លោក កឹម សុខា ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​។ 

​    ​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន ដែល​អះអាងថា​រងរបួស​បែកក្បាល អះអាងថា​នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ពេល​លោក​និង​តំណាងរាស្ត្រ​មួយរូប​ទៀត គឺ​លោក គង់ សភា ចេញពី​ប្រជុំ​សភា​តាម​ទ្វារក្រោយ ស្រាប់តែ​លោក​ថា​មាន​ហិង្សា​កើតឡើង​។ លោក​បន្តថា​លោក​រងរបួស​បែកក្បាល របួស​មុខ និង​អាច​នឹង​បាក់​កដៃ​។ លោក​បន្តថា​តំណាងរាស្ត្រ​មួយរូប​ទៀត គឺ​លោក គង់ សភា ក៏​រងរបួស​បែកក្បាល​ផងដែរ តែ​លោក​មិនដឹង​ពី​ស្ថានភាព​របស់លោក​នៅឡើយ​ទេ​។ 

​    ​លោក ញ៉យ ចំរើន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ទៀតថា គូ​ដណ្តឹង​របស់លោក​ដែល​មក​ទទួល​លោក​ពេល​ចេញពី​រដ្ឋសភា ក៏​រងរបួស​បែកក្បាល​ផងដែរ​។ ចំណែក​រថយន្ត​របស់​លោក​ក៏​ត្រូវបាន​កម្ទេច​ដោយ​ក្រុមបាតុករ​ផងដែរ​។​

 គួរ​បញ្ជាក់ថា លោក ញ៉យ ចំរើន ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​។ ចំណែក​លោក គង់ សភា ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​។ 

​    ​យោងតាម របាយការណ៍​បន្តបន្ទាប់​បញ្ជាក់ថា បាតុករ​រាប់រយ​នាក់​បាន​ជិះ​ម៉ូតូ​ទៅដល់​មុខផ្ទះ​លោក កឹម សុខា ដែលមាន​ទីតាំងនៅ​ខាងក្រោយ​សាលា​ភូមិន្ទ​ភ្នំពេញ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក នៅ​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​។ បាតុករ​បាន​ស្រែក​ឲ្យ​លោក កឹម សុខា ចេញមកក្រៅ ដោយ​ប្រើពាក្យ​ថា​”​អា​កឹម សុខា អា​ឆ្កែ ចេញមកក្រៅ​។ 

​    ​សូមបញ្ជាក់ថា នៅ​ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥​ពាន់​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​វិមាន​រដ្ឋសភា​ទាមទារ​ឲ្យ​ដក​លោក កឹម សុខា ចេញពី​តំណែង​ជា​អនុប្រធានរដ្ឋសភា​ព ៕