លោក​ហ៊ុន ម៉ា​នី ប្រកាស​ថ្កោលទោស​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​និង​តំណាងរាស្ដ្រ

​រាជធានី​ភ្នំពេញ៖​លោក ហ៊ុន ម៉ា​នី អ្នកតំណាង​មណ្ឌល​កំពង់ស្ពឺ នៃ​គណបក្ស​ប្រជាជ​កម្ពុជា បាន​ថ្លែង​នូវ​ការមិនគាំទ្រ​និង​ថ្កោលទោស​លើ​អំពើហិង្សា​ដែល​ប្រព្រឹត្ត​លើ ប្រជាពលរដ្ឋ​និង​លើ​តំណាងរាស្ត្រ​កាលពី​ព្រឹក​មិញ​ហើយ​សូម​អំពាវនាវ​ឲ្យ អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដើម្បី​វែកមុខ និង​ដាក់ទោស​ដល់ ជនដៃដល់ ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា​ទាំងនេះ ស្របតាម​គោលការណ៍​នីតិរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​     លោក ហ៊ុន ម៉ា​នី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា "​ក្នុងនាម​ជា​តំណាងរាស្ត្រ​មួយរូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ការតវ៉ា សំណូមពរ និង​មតិយោបល់​របស់​ប្រជាជន ដោយ​គ្មាន​ការរើសអើង នាពេល​កន្លងមក​"​។ លោក​បន្តថា "​ខ្ញុំ​មិន​គាំទ្រ និង​ថ្កោលទោស​លើ​អំពើហិង្សា ដែល​ប្រព្រឹត្ត​លើ​ប្រជាពលរដ្ឋ និង​ជាពិសេស​លើ​តំណាងរាស្ត្រ ហើយ​សូម​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដើម្បី​វែកមុខ និង​ដាក់ទោស​ដល់ ជនដៃដល់ ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា​ទាំងនេះ ស្របតាម​គោលការណ៍​នីតិរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​"​។ 

​    ​លោក ហ៊ុន​ម៉ា​នី បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វ៊េ​ស​ប៊ុ​ក​ខាងលើនេះ គឺ​បន្ទាប់ពី​មាន​ករណី​បាតុករ​ប្រមាណ ១០០​នាក់ បាន​វាយ​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប បណ្ដាល​ឲ្យ​រងរបួស កាលពី​វេលា​ម៉ោង​ប្រមាណ ១២​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​នេះ​។ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រងរបួស គឺ​លោក​ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​លោក​គង់ សុភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​។ 

​     សូមជម្រាបថា កាលពី​ព្រឹក​មិញ​មាន​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៤.០០០​នាក់ បាន​នាំ​ធ្វើ​ប្រមូល​ផ្តុំគ្នា​នៅមុខ​វិមាន​រដ្ឋសភា ដោយ​ទាមទារ​ឲ្យ​លោក​កឹម សុខា អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ចុះ​ចេញពី​តំណាង​ជាបន្ទាន់​