រន្ធត់ណាស់! ISIS ប្រើវិធីថ្មីដ៏សាហាវព្រៃផ្សៃ ក្នុងការប្រហារជីវិត ចំណាប់ខ្មាំងវ័យក្មេងម្នាក់ (មានវីដេអូ)

ស៊ីរី៖ នាពេលថ្មីៗនេះ វីដេអូដ៏គួរឲ្យរន្ធត់ និងតក់ស្លុតមួយ ត្រូវបានបញ្ចេញដោយ ក្រុមឥស្លាមជ្រុលនិយម ហៅកាត់ថា ISIS ដោយក្នុងនោះគឺជា សកម្មភាពក្នុងការប្រហារ ជីវិតយ៉ាងព្រៃផ្សៃទៅលើ បុរសវ័យក្មេងម្នាក់ ដែលជាកងកម្លាំងទាហាន របស់ប្រទេសស៊ីរី។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុម ISIS បានបញ្ចេញវីដេអូថ្មីមួយ បង្ហាញវិធីសាស្ត្រប្រហារជីវិតមនុស្ស ប្រកបដោយភាពរន្ធត់ និងរឹតតែព្រៃផ្សៃ តាមរយ:ការបញ្ជា រថក្រោះ បើកទៅបំបុក និងកិនពីលើបុរស ជាចំណាប់ខ្មាំងវ័យក្មេងម្នាក់ ដែលគេស្គាល់ឈ្មោះថា Fadi Ammar អាយុ១៩ឆ្នាំ និងជាទាហានរបស់រដ្ឋាភិបាលស៊ីរី។

រន្ធត់ណាស់! ISIS ប្រើវិធីថ្មីដ៏សាហាវព្រៃផ្សៃ ក្នុងការប្រហារជីវិត ចំណាប់ខ្មាំងវ័យក្មេងម្នាក់ (មានវីដេអូ)
Fadi Ammar រៀបរាប់មុនពេលដែល រូបគេត្រូវយកទៅប្រហារជីវិត

យ៉ាងណាមិញ វីដេអូដែលត្រូវ យកមកបង្ហោះនៅលើ អ៊ិនធើណេត មិនបានបញ្ចេញ ទិដ្ឋភាពដ៏រន្ធត់ ទាំងនោះអស់ដែរ ពោលគឺពួកគេបាន កាត់ត្រឹមតែសកម្មភាព ពេលដែលរថក្រោះនោះបើកមកដល់បុកបុរសរូបនោះប៉ុណ្ណោះ។ ជុំវិញវីដេអូមួយនេះផងដែរ ក្រុមអ្នកការពារសិទ្ធិមនុស្ស ជុំវិញពិភពលោក បានសម្តែងការស្អប់ខ្ពើម ទៅលើវិធីប្រហារជិវិតយ៉ាងព្រៃផ្សៃ របស់ក្រុម ISIS ហើយបានចាត់ទុកថា ជាវិធីដ៏គួរឲ្យតក់ស្លុត និងរន្ធត់បំផុត៕

រន្ធត់ណាស់! ISIS ប្រើវិធីថ្មីដ៏សាហាវព្រៃផ្សៃ ក្នុងការប្រហារជីវិត ចំណាប់ខ្មាំងវ័យក្មេងម្នាក់ (មានវីដេអូ)
ទិដ្ឋភាពដ៏គួរឲ្យរន្ធត់ នៅពេលដែល​ រថក្រោះធុនធ្ងន់ កំពុងបើកសំដៅ មកបុក Fadi

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត