តំ​ណាង​រាស្រ្ត​គណ​បក្ស​ប្រ​ឆាំង​ពីរ​រូប ត្រូវ​ក្រុម​អ្នក​ត​វ៉ា​​វាយ​ឲ្យ​រង​របួ​ស​

ភ្នំពេញ៖ តំ​ណាង​រា​ស្រ្ត​គណ​បក្ស​សង្រ្គោះ​ជា​តិ​ពីរ​រូប​គឺ​លោក គង់ សុភា និង​លោក ញ៉ ចំរើន ត្រូវ​បាន​ក្រុម​ប្រ​ជា​ ពល​រដ្ឋ​ ដែល​ត​វ៉ា​ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​រង​របួស​កាល​ពី​វេ​លា ម៉ោង​ប្រ​មាណ ១២ និង​២០ នា​ទី​ថ្ងៃ ២៦ ខែ តុលា ឆ្នាំ ២០១៥ នេះ​គ្រា​ដែល​អ្នក​តំ​ណាង​រាស្រ្ត​ទាំង​ពីរ នាំ​គ្នា​ចេញ​ពី​រដ្ឋ​ស​ភា តាម​ច្រក​ទ្វា​រខាង​ ក៏​បាន​ជួប​ជា​មួយ​ក្រុម​អ្នក​ត​វ៉ា​ប្រ​មា​ណ  ១០០​នាក់ ដែល​រង​ចាំ​នៅ​ច្រ​ក​ទ្វារ វាយ​ទៅ​លើ​ឲ្យ​រង​របួស​ធ្ងន់-​ស្រាល​ ។​ សេចក្តីរាយការណ៍ បានបញ្ជាក់ថា លោក គង់ សុភា ដែលជិះរដ្ឋរថយន្តពាក់ស្លាកលេខ ១១៤ ត្រូវក្រុមអ្នកតវ៉ា វាយចំផ្ទៃមុខ។ ដោយ​ឡែក​លោក ញ៉ ចំរើន រថ​យន្ត​ស្លាក​លេខ ០៣៨ ត្រូវ​ក្រុម​អ្នក​ត​វ៉ា​វាយ​សម្លប់​ធំ ហើយ​ត្រូវ​គ្រា​ ចូល​ក្នុង​ស​ភា។ ក្រុម​អ្នក​ដែល​វាយ​ទៅ​លើ​ក្រុម​អ្នក​តំ​ណាង​រាស្រ្ត ក្រោយ​វាយ​ហើយ​ក៏​នាំ​គ្នា​រត់​បាត់​អស់​ទៅ ។ សូមបញ្ជាក់ថា នៅព្រឹកមិញនេះ ប្រជាពលរដ្ឋប្រមាណជា ៥០០នាក់ បានលើកគ្នាទៅតវ៉ានៅវិមានរដ្ឋសភាទាម  ទារឲ្យដកលោក កឹម សុខា ចេញពីតំណែងជាអនុប្រធានរដ្ឋសភា៕ […]