[ព័ត៌មាន] Xiaomi ថានឹងចម្លង បច្ចេកវិទ្យាបច្ចេកវិទ្យា 3D Touch របស់ Apple នៅក្នុងស្មាតហ្វូនជំនាន់ក្រោយ របស់ខ្លួន

[ព័ត៌មាន] Xiaomi ថានឹងចម្លង បច្ចេកវិទ្យាបច្ចេកវិទ្យា 3D Touch របស់ Apple នៅក្នុងស្មាតហ្វូនជំនាន់ក្រោយ របស់ខ្លួនក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi ដែលគេ អោយរហ័សនាមថា “ក្រុមហ៊ុន Apple របស់ចិន” បានប្រាប់ថា ក្រុមហ៊ុនខ្លួន បានត្រៀមខ្លួន ក្នុងការ ដាក់បញ្ចេញ ស្មាតហ្វូនថ្មីមួយ ជាមួយបច្ចេកវិទ្យាដែលស្រដៀងនឹង 3D Touch របស់ Apple ហើយថែមទាំងបាន ស្នើសុំប៉ាតង់ ទាក់ទងនឹង បច្ចេកវិទ្យាដែលស្រដៀងនឹង 3D Touch នេះ នៅប្រទេសចិន ទៀតផង។ គួររំលឹកថា ក្រុមហ៊ុនមួយនេះ មិនត្រឹមតែផលិត ស្មាតហ្វូន និងថេបប៉្លេត ដែលមាន រូបរាងស្រដៀងនឹង iPhone/iPad របស់ Apple នោះទេ ថែមទាំងធ្លាប់ លួចចម្លងគំនិតពី Samsung ទៀតផង។

មិនមែនមានតែ Xiaomi នោះទេ ដែលនឹងបង្កើត បច្ចេកវិទ្យា ស្រដៀងនឹង 3D Touch របស់ Apple បើតាមដំណឹងបានអោយដឹងថា Samsung ក៏កំពុង អភិវឌ្ឍបច្ចេកវិទ្យានេះ សំរាប់ ស្មាតហ្វូន Galaxy S របស់ខ្លួនផងដែរ។ ចំណែក ក្រុមហ៊ុនលេខមួយរបស់ចិន Hauwei វិញ បានបំពាក់បច្ចេកវិទ្យាស្រដៀងនេះ រួចទៅហើយ នៅលើ ស្មាតហ្វូត Mate S Luxury Edition របស់ខ្លួន តែមើលទៅ មានកង្វះចន្លោះច្រើន៕ប្រភព: WeiBo» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] Xiaomi ថានឹងចម្លង បច្ចេកវិទ្យាបច្ចេកវិទ្យា 3D Touch របស់ Apple នៅក្នុងស្មាតហ្វូនជំនាន់ក្រោយ របស់ខ្លួន已关闭评论
  • 1,196 views
  • Hide Sidebar
    A+
Publish on:2015/10/26  Category:apple-ios