អ្នកនាំពាក្យCNRP ៖ ការប្រើហិង្សាលើ អ្នកតំណាងរាស្រ្ត ជាអំពើឃោរឃៅព្រៃផ្សៃ

ភ្នំពេញ ៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែងនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ថា ក្រុមបាតុករជាច្រើនរយនាក់ វាយទាត់ ធាក់មកលើអ្នកតំណាងរាស្រ្ត រហូតដល់បែកក្បាលនោះគឺ ជាអំពើឃោរឃៅ ព្រៃផ្សៃល្មើសច្បាប់ ដែលជន ដៃដល់ត្រូវផ្តន្ទាទោស ។

តំណាងរាស្រ្តទាំងពីររូបនោះរួមមានលោក ញ៉យ ចំរើន និងលោក គង់ សភា ព្រមជាមួយគ្នានេះដែរ រថយន្តរបស់ពួកគាត់ ក៏ត្រូវបានក្រុមបាតុករវាយបំផ្លាញផងដែរ នៅប្រមាណជាម៉ោង២និង៣០នាទី រសៀលថ្ងៃនេះ៕

អ្នកនាំពាក្យCNRP ៖ ការប្រើហិង្សាលើ អ្នកតំណាងរាស្រ្ត ជាអំពើឃោរឃៅព្រៃផ្សៃ

អ្នកនាំពាក្យCNRP ៖ ការប្រើហិង្សាលើ អ្នកតំណាងរាស្រ្ត ជាអំពើឃោរឃៅព្រៃផ្សៃ