លិច​នាវា​តាមដាន​ត្រី​បា​ឡែ​ន​នៅ​កា​ណា​ដា​ស្លាប់​5​នាក់ បាត់​ខ្លួន​ម្នាក់

យោង​តាម​កង​ឆ្មាំ​ឆ្នេរសមុទ្រ​កា​ណា​ដា​ថា មនុស្ស​៥​នាក់​ស្លាប់ ហើយ​ម្នាក់​ទៀត​បាត់​ខ្លួន ដោយសារ​ការ​លិច​នាវា​តាមដាន​ត្រី​បា​ឡែ​ន​១​គ្រឿង កាលពី​ថ្ងៃ​ទី​២៥ តុលា ក្នុង​ដែនទឹក​នៃ​កោះ​វ៉ា​ន​គូ​វ័​រ​ភាគ​ខាងលិច​កា​ណា​ដា​ជាមួយ​មនុស្ស​២៧​នាក់​ជិះ​ក្នុង​នាវា​នេះ ។

លោក DESMOND JAMES មេបញ្ជាការ​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​គូសបញ្ជាក់​ប្រាប់ AFP ថា ការ​តាម​រុក​រកបាន​បញ្ចប់​ដោយ​សាកសព​មនុស្ស​៥​នាក់​ត្រូវ​បាន​រក​ឃើញ ហើយ​មនុស្ស​ម្នាក់​បាត់​ខ្លួន ។ តុល្យការ​ចុង​ក្រោយ​រៀបរាប់​ពី​មនុស្ស​២១​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ក្នុង​ចំណោម​មនុស្ស​ទាំង​២៧​នាក់​ជិះ​ក្នុង​នាវា​ឈ្មោះ LEVIATHAN II ដែល​លិច​កាលពី​រសៀល​ថ្ងៃ​ទី​២៥ តុលា ក្នុង​ដែនទឹក​តូ​ហ្វី​ណូ​ជា​មូលដ្ឋាន​ស្ថិត​នៅ​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​កោះ​វ៉ា​គូ​វ័​រ ។

ក្រោយ​ការ​ប្រកាស​ពី​គ្រោះថ្នាក់​នេះ បណ្តា​នាវា​បាន​លើក​ទៅ​កាន់​តំបន់​នាវា​លិច​ចូលរួម​ក្នុង​ការ​រុករក ៕