ជិះ ​Rollercoaster ​​ស្រាត ​រៃ​អង្គាស​ថវិកា​​សប្បុរស​ធម៌​ជួយ​មន្ទីរពេទ្យ


ជិះ ​Rollercoaster ​​ស្រាត ​រៃ​អង្គាស​ថវិកា​​សប្បុរស​ធម៌​ជួយ​មន្ទីរពេទ្យ

មនុស្ស​ចំនួន​​៥៧​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​សួន​កម្សាន្ត​ ​Adventure Island ក្នុង​​ទីក្រុង​រមណីយដ្ឋាន​ Southend-on-Sea ​ក្នុង​តំបន់​​ Essex ​ភាគ​ខាង​កើត​ប្រទេស​អង់គ្លេស​ ដើម្បី​ជិះ Rollercoaster ដោយ​លែង​ខ្លួន​ទទេ​​ក្នុង​យុទ្ធនាការ​មួយ​រៃ​អង្គាស​ជំនួយ​សប្បុរសធម៌​​ជួយ​ដល់​មន្ទីរពេទ្យ។

 

ជិះ ​Rollercoaster ​​ស្រាត ​រៃ​អង្គាស​ថវិកា​​សប្បុរស​ធម៌​ជួយ​មន្ទីរពេទ្យ

 

តាម​សារព័ត៌មាន​អង់គ្លេស​​​ Metro ពួក​គេ​ទាំង​នោះ​​មក​ពី​តំបន់​ផ្សេងៗ​គ្នា​ក្នុង​ចក្រភព​អង់គ្លេស ​និង​បាន​​ប្រមូល​ផ្ដុំ​​គ្នា​ស្រាត ​រួចឡើង​ជិះ​ Rollercoaster ដើម្បី​​រៃ​អង្គាស​មូលនិធិ​សប្បុរសធម៌​​សម្រាប់​​ព្យាបាល​ជំងឺ​មហារីក​នៃ​មន្ទីរពេទ្យ ​Southend។ រហូត​មក​ទល់​ពេល​នេះ​​ពួក​គេ​រៃ​អង្គាស​បាន​ប្រាក់​​​១​ម៉ឺន​ផោន (១៥៣២៣ដុល្លារ​) ហើយ។
 

លោក Andrew Renton នាយក​ប្រតិបត្តិ​សួន​កម្សាន្ត Adventure Island បាន​លើក​ឡើង​​ថា៖ “វា​ជា​ការ​ចង​ចាំ​មួយ​សម្រាប់​ពួក​គេ​​ដែល​​បាន​ធ្វើ​អ្វី​មួយ​ប្លែក​សម្រាប់​​កិច្ចការ​សប្បុរសធម៌​ហើយ​វា​​ជា​ការ​សប្បាយ​រីករាយ​ម្យ៉ាង​សម្រាប់​ពួក​គេ​ដែរ”។

 

 ជិះ ​Rollercoaster ​​ស្រាត ​រៃ​អង្គាស​ថវិកា​​សប្បុរស​ធម៌​ជួយ​មន្ទីរពេទ្យ
 
 

ចំណែក កញ្ញា​ Lucy Thomas-Clayton មក​ពី​ខាង​មន្ទីរពេទ្យ​ Southend ក៏​បាន​និយាយ​ថា​៖ “វា​ពិត​ជា​រឿង​​មួយ​ពិបាក​ដែរ​សម្រាប់​ការ​ដោះ​​សំលៀក​បំពាក់​លែង​ខ្លួន​ទទេ​គ្មាន​អ្វី​បិទ​បាំង ​​និង​បង្ហាញ​ខ្លួន​ក្នុង​​​បណ្ដាញ​ផ្សព្វផ្សាយ​សារព័ត៌មាន​ជា​ច្រើន​សម្រាប់​រៃ​អង្គាស​មូលនិធិ​សប្បុរស​ធម៌។ ដូច្នេះ​ពួក​យើង​អរគុណ​ខ្លាំង​ណាស់​សម្រាប់​ពួក​គេ”។
 

កាល​ពី​ឆ្នាំ​២០១០​ កន្លង​ទៅ ​ក៏​មាន​​ក្រុម​មនុស្ស​​ចំនួន​​១០២​នាក់​ដែរ​ បាន​ជិះ Rollercoaster ​ស្រាត​ដើម្បី​បំបែក​កំណត់​ត្រា​ពិភព​លោក។ ដោយ​ឡែក​ឆ្នាំ​២០១៥​នេះ​ គេ​នាំ​គ្នា​ជិះ Rollercoaster ​ស្រាត ដើម្បី​រៃ​អង្គាស​មូលនិធិ​មនុស្ស​ធម៌ មិន​មែន​ក្នុង​គោលបំណងបំបែកកំណត់ត្រាអ្វីឡើយ៕

 

ជិះ ​Rollercoaster ​​ស្រាត ​រៃ​អង្គាស​ថវិកា​​សប្បុរស​ធម៌​ជួយ​មន្ទីរពេទ្យ

 
ចុចអាន៖ Roller Coaster នេះ គ្រាន់​តែ​មើល​ក៏​​​ស្រៀវ​​ដែរ​​ ហ៊ាន​ជិះ​អត់?

ចុចអាន៖ Roller Coaster ធ្វើ​ពី​ឈើ​​នៅ​ចិន​​ ហ៊ាន​ជិះ​អត់?

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailystar , metro​​​​​​​​​

​​​​​​​​​