កាណាដា៖ ជិះទូកកំសាន្ត មើលត្រីបាឡែន ស្រាប់តែលិច បណ្តាលឲ្យស្លាប់ ៤នាក់

វែនខូវើ៖ យ៉ាងហោចណាស់ អ្នកទេសចរណ៍ កំសាន្តមើលត្រីបាឡែន ចំនួន ៤នាក់បានស្លាប់ បន្ទាប់ពីទូកដែល ពួកគេជិះនោះ បានលិច ស្ថិតនៅក្នុងដែនទឹកនៃកោះ វែនខូវើ ស្ថិតនៅ ខេត្តប្រ៊ីតធីស កូឡុំប៊ី នៃប្រទេសកាណាដា កាលពីល្ងាចថ្ងៃអាទិត្យ កន្លងទៅ។ នេះបើតាម ព័ត៌មានដែលស៊ិនហួ ទទួលបាននៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០១៥។

ចំពោះទូកកំសាន្តខាងលើនេះ បានដឹកមនុស្សសរុបចំនួន ២៧នាក់ ប៉ុន្តែក្រោយពីការលិច មានអ្នកទេសចរណ៍ ៤នាក់ស្លាប់ ហើយនឹង ៥នាក់ទៀត ត្រូវបានក្រុមសង្គ្រោះស្រង់យក និង បញ្ជូន ទៅសម្រាកព្យាបាលនៅឯ មន្ទីរពេទ្យក្បែរនោះផងដែរ។ អាជ្ញាធរ បានអះអាងទៀតថា ចំនួនមនុស្ស ស្លាប់នឹងអាចកើនឡើងបន្ថែមទៀត ដោយសារតែមនុស្សភាគច្រើន មិនទាន់បានរកឃើញ។

យ៉ាងណាក៏ដោយ មូលហេតុនៃការលិចទូកនោះ នៅមិនទាន់មានការ អះអាងនោះឡើយ ស្របពេលដែលក្រុម សង្គ្រោះ កំពុងតែស្វែងរកមនុស្សបាត់ខ្លួន ជាបន្តទៀត៕

កាណាដា៖ ជិះទូកកំសាន្ត មើលត្រីបាឡែន ស្រាប់តែលិច បណ្តាលឲ្យស្លាប់ ៤នាក់