បេក្ខនារី Miss Tourism កម្ពុជា​មាន​សមត្ថភាព​មិន​​ចាញ់​គេ​ទេ

កាលពី​ម្សិលមិញ​នេះ បេក្ខនារី Miss Tourism  ២០១៥ បាន​ដំណើរ​ទស្សនកិច្ច​មកកាន់​ក្រុមហ៊ុន Sabay ដែល​ជា​ដៃគូ​សហការ​ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ។ ​​លោក  Paun អ្នក​សម្របសម្រួល​មួយ​រូប​ក្នុង​កម្មវិធី​​​បាន​ប្រាប់​ថា បេក្ខនារី Miss Tourism  របស់​កម្ពុជា​​មាន​សមត្ថភាព​មិន​ចាញ់​គេ​ទេ។

បេក្ខនារី Miss Tourism  កម្ពុជា​មាន​សមត្ថភាព​មិន​​ចាញ់​គេ​ទេ

Paun បាន​ឲ្យ​ដឹង​​ទៀត​ថា “តាម​ការ​សង្កេត​​របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ថា​ត្រឹម​រយៈពេល​បី​សប្ដាហ៍​ដែល​ពួកគាត់​ហាត់​សម​ជុំ​គ្នា​នេះ សមត្ថភាព​របស់​បេក្ខភាព​ទាំង ២៦ រូប​មាន​ការ​វិវត្តច្រើន ហើយ​ចេញ​ពេល​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ខ្ញុំ​គិត​ថា​ពួកគាត់ គឺ​មិន​ចាញ់​បេក្ខនារី​បរទេស​​ឡើយ។”

អស់​រយៈពេល​បី​សប្ដាហ៍​ក្រោយ​ធ្វើ​ការ​ជម្រុះ​យក​បេក្ខនារី ២៦ រូប​ក្នុង​វគ្គ​ជម្រុះ​ផ្ដាច់ព្រ័ត្រ​នោះ  Miss Tourism ទាំង ២៦ រូប​ត្រូវ​បាន​ខាង​អ្នក​រៀបចំ​កម្មវិធី​ធ្វើ​ការ​បណ្ដុះបណ្ដាល​ជាច្រើន​ផ្នែក​ដូចជា ការ​ដើរ​ម៉ូដ​អាជីព កាច់​ស្ទីល​ថតរូប ការ​រៀបចំ​អាកប្បកិរិយា​ដែល​សក្ដិសម​ជា​កញ្ញា​ឯក ជាដើម។

បេក្ខនារី Miss Tourism  កម្ពុជា​មាន​សមត្ថភាព​មិន​​ចាញ់​គេ​ទេ

លោក Eric Lim ជនជាតិ​ម៉ាឡេស៊ី​ ជា​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន A[+] ប្រចាំ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​កម្មវិធី​នោះ​បាន​បញ្ជាក់​ផង​ដែរ​ថា វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ត្រៀម​ធ្វើ​ឡើង​នៅ​ថ្ងៃ ០១ វិច្ឆិកា ២០១៥ នៅ​សណ្ឋាគារ​សុខា នោះ​ត្រូវ​បាន​ពន្យារ​ពេល​សិន។ មូលហេតុ​គឺ​ដោយសារ​តែ​ទីក្រុង ឡុងបេ របស់​ប្រទេស​វៀតណាម ​ដែល​ជា​ទីក្រុង​​ទទួល​រៀបចំ  Miss Tourism ទូទាំង​ពិភពលោក​ បាន​ទទួល​រង​នូវ​គ្រោះ​ទឹក​ជំនន់​ខ្លាំង។ ដូចនេះ​ហើយ​ទើប​ខាង​វៀតណាម​សុំ​លើក​ពេល​ប្រកួត ទៅ​ខែ​មេសា ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កម្ពុជា​ក៏​ពន្យារ​ពេល​ដល់​ខែ ធ្នូរ​ ដែរ។

កម្មវិធី   Miss Tourism នេះ​ត្រូវ​បាន​រៀបចំ​ឡើង​តាំងពី​ឆ្នាំ ១៩៩៤ ដែល​ដំបូង​ឡើង​គឺ​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយការ​ចូល​រួម​របស់​កម្ពុជា​នេះ​ គឺ​ទើបតែ​ជា​លើក​ទី​បី​ប៉ុណ្ណោះ៕

អត្ថបទ៖ទ្រី រ៉ាវី