លេច​អក្សរ​ខ្មែរ​​លើ​ឆាក​ប្រគំតន្ត្រី​របស់​តារា​រ៉េប Jay Z


លេច​អក្សរ​ខ្មែរ​​លើ​ឆាក​ប្រគំតន្ត្រី​របស់​តារា​រ៉េប Jay Z

តារា​ចម្រៀង​រ៉េបអាមេរិក​ Jay Z  បាន​ចូលរួម​ក្នុង​កម្មវិធី  Jimmy Kimmel Live កាល​ពី​សប្ដាហ៍​មុន ដើម្បី​ផ្សព្វផ្សាយ​​​ការ​ប្រគំតន្ត្រី​សប្បុរសធម៌ Tidal X ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ពេល​ដែល​តារា​វ័យ​៤៥​​ឆ្នាំឡើង​សម្ដែង​​ គេ​ឃើញ​​មាន​លេច​ចេញ​​អក្សរ​ខ្មែរ​ ​”ញូវយ៉ក” ​នៅ​ពី​ក្រោយឆាក។

 

លេច​អក្សរ​ខ្មែរ​​លើ​ឆាក​ប្រគំតន្ត្រី​របស់​តារា​រ៉េប Jay Z

 

ក្នុង​កម្មវិធី Jimmy Kimmel Live ស្វាមី​របស់ Beyoncé បាន​លើ​​យក​បទ​ “Empire State of Mind” ដែល​រៀបរាប់​ពី​ទីក្រុង​ញីវយ៉ក​​ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន។ អំឡុង​ពេល​តារា​រូប​នេះ​ចម្រៀង​ដល់​ចំណុច​មួយ​ដែល​តារា​ស្រី​ Alicia Keys ច្រៀង​បន្ត​​គេ​ឃើញ​មាន​អក្សរ​ប្រទេស​ជា​ច្រើន​​ដែល​សរសេរ​ពាក្យ “New York” លោត​នៅ​ខាង​ក្រោយ ក្នុង​នោះ​ក៏​មាន​អក្សរ​ខ្មែរ​ផង​ដែរ​ ត្រង់​នាទី ១:១៧​និង​២:១៥​ដែល​សរសេរ​ថា “ញូវយ៉ក”។

​​​​​​​

ការ​ប្រគំតន្ត្រី​សប្បុរសធម៌ Tidal X នឹង​រៀប​ចំ​នៅ​មជ្ឈមណ្ឌលBarclays Center ដែល​មាន​​ការ​ចូលរួម​ពី Beyoncé, Nicki Minajនិង Usher ។

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖​

 

 

ចុចអាន៖បទ​ចម្រៀង​ថ្មី​របស់​ Justin Bieber ​​គឺ​ចង់​សូមទោស​​ដល់​​ Selena Gomez ?

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​​wbt, youtube

​​​