សមត្ថកិច្ច ប៉ុស្តិ៍​ព្រែក​ឫស្សី​ល្បាត ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ប៉ុនប៉ង​លួច​

កណ្តាល: កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ឫស្សី  បានចេញ​ល្បាត ការពារ​សន្តិសុខ​និង​សុ​វត្ថ​ភាព ជូនប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​បានឃ​ត់​ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ប៉ុនប៉ង​លួច​។​

​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅចំណុច​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​១.​ឈ្មោះ ស៊ុន ណា​រិ​ទ្ធហៅ ញា​ញ់  អាយុ​៣២​ឆ្នាំ​ទីលំនៅ​ស្នាក់នៅ​ក្រោម​ស្ពាន​ភូមិ​ដើម​មៀន​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។​២.​ឈ្មោះ ម៉ៅ វុទ្ធី ហៅ​តឿអាយុ​៣៣​ឆ្នាំ​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី​ក្រុង​តាខ្មៅ ខេត្តកណ្តាល​មុខរបរ​រត់​ម៉ូតូឌុប​។​និង​៣.​ឈ្មោះ អៀង ណា​រិទ្ធី ហៅ​បារាំង  អាយុ​១៩​ឆ្នាំ​ទីលំនៅ​ភូមិព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​។​

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត សម្ភារៈ​ដូចជា​៖​ម៉ូតូ​១​គ្រឿង​ម៉ាក​C១០០​កូរ៉េ ពណ៌ព្រីង​ទុំ ពាក់​ស្លាក​លេខ​ដ​1878​ភព​1-​កាបូបដៃ​ពណ៌​ខ្មៅ​២-​ពិល​ពណ៌​លឿង​១-​តួ​ណឺ​វី​សដង​ពណ៌​ក្រហម​១-​កូនកាំបិត​បត់​ចុង​ស្រួច​ពណ៌​ស​២-​កូនកាំបិត​ចុង​ស្រួច​ដង​ពណ៌ក្រហម​១-​កូនសោរ​ម៉ូតូ​ម៉ាក​HONDA២-​ផ្លែ​ដែកឆាប​ចុង​​ស្រួច​១-​សោរ​ខ្សៀ​២​។​

​នៅ​មុនពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើនេះ បបួលគ្នា​ដើរ​លួច​យកទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ​ដោយ​ជិះ​ម៉ូតូឌុប​គ្នា ពេលឃើញ​សមត្ថកិច្ច​ជិះ​ម៉ូតូ​ល្បាត ជនសង្ស័យ​ក៏បាន​ចូលទៅ​សំងំ​ក្នុងព្រៃ​ក្បែរ​នោះដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​នគរបាល​ប៉ុស្តិ៍​ព្រែក​ឫស្សី បាន​ឃាត់​ឆែក​​ឆេរ​រកឃើញ​វត្ថុតាង​ដូចខាងលើ នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​។​

 នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​និង​បក្សពួក​ពិតជាមានបំណង​ដើរ​លួច​យក​ទ្រព្យសម្បត្តិ​របស់គេ​ពិតប្រាកដ​មែន គឺ​ប្រទះ​អី​ក៏​យកដែរ​បន្ទាប់មក​ក៏បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​មកកាន់​អធិការដ្ឋាននគរបាល​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

សមត្ថកិច្ច ប៉ុស្តិ៍​ព្រែក​ឫស្សី​ល្បាត ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ប៉ុនប៉ង​លួច​

សមត្ថកិច្ច ប៉ុស្តិ៍​ព្រែក​ឫស្សី​ល្បាត ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ប៉ុនប៉ង​លួច​