រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួស​បាក់​ជើង​ម្នាក់​

ខេត្តស្វាយរៀង​ ៖​ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​​កើតឡើង​រវាង​ម៉ូតូ​និង​រថយន្ត​ ​បណ្តាល​ឱ្យ​យុវជន​ម្នាក់​រង​របួស​ធ្ងន់​​បាក់ជើងកាលពីរ​វេលា​ម៉ោង​៩​និង​៣៨​នាទី​យប់​ថ្ងៃ​ទី​២៥ ​តុលា​ ២០១៥​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១៤​ ស្ថិត​នៅ​ភូមិ​មេភ្លើង ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ។

​មន្ត្រី​សមត្ថកិច្ច​នគរ​បាល​ក្រុង​ស្វាយ​រៀង ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​​យុវជនរង​គ្រោះ​ឈ្មោះ​ ឯម ​ចំរើន ​​អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សង្កាត់​​កើត​ហេតុ​ខាង​លើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​អាល់​ហ្វា​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​១B-០០៦៥ មួយ​គ្រឿង​ យ៉ាង​លឿន​​ ​លុះ​មក​ដល់​កន្លែង​​​កើតហេតុ​​ មាន​រថយន្ត​មួយ​គ្រឿង​បើ​ក​ក្នុង​​ល្បឿន​លឿន​ដូច​គ្នា​​បុក​​ពេញទំហឹង​ បណ្តាល​ឲ្យ​​អ្នក​បើក​​ម៉ូតូ​​​ដួល​បោក​ទៅ​លើ​ថ្នល់​បាក់ជើង​ខាងស្តាំ​ ​​ក្រោយ​កើត​ហេតុ ​​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួនបាត់​ស្រមោល​ ។

​យុវជន​រង​គ្រោះ​ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​​ ​​​ចំណែក​​ម៉ូតូ​​​​​​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​រ​បាល​ក្រុង​ស្វាយ​រៀង​ ដើម្បី​ប្រគល់​ឲ្យ​ម្ចាស់​វិញ ​និង​​បន្ត​​ចុះ​ស្រាវជ្រាវ​រក​រថយន្តបង្ក​ឲ្យ​មក​ទទួលខុសត្រូវ​តាម​ច្បាប់ ​៕