លោក​មូ​រី​ន​ញ៉ូ អាច​ទទួល​ការ​ពិន័យ​ពី FA ពី​បទ​គេច​មុខ​ពី​អ្នកកាសែត

លោក​ចូ​សេ មូ​រី​ន​ញ៉ូ គ្រូបង្វឹក​ក្លិប​តោ​ខៀវ​Chelsea បាន​បដិសេធ​ផ្ដល់​សម្ភាសន៍​ជាមួយ​អ្នកកាសែត ក្រោយ​ពេល​ក្លិប​ប្រកួត​ចាញ់​ក្លិប West Ham ១-២ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស កាលពី​យប់​ថ្ងៃ​ទី​២៤ តុលា ។

ក្រោយ​ចប់​ការ​ប្រកួត បណ្ដា​អ្នកកាសែត​នាំ​គ្នា​រង់ចាំ​សម្ភាសន៍​លោក​ចូ​សេ មូ​រី​ន​ញ៉ូ ប៉ុន្តែ​លោក​បែរជា​មិន​បង្ហាញខ្លួន​នៅ​ឯ​បន្ទប់​ស​និ្ន​សី​ទ​កាសែត ឯ​លោក​ស៊ី​ល​វឹ​ណូ ឡូ​វ​រ៉ូ ជំនួយការ​របស់​លោក​ក៏​មិន​មក​ទៀត ។ ឥរិយាបថ​បែប​នេះ អាច​ត្រូវ​សមាគម​បាល់​ទាល់​អង់គ្លេស​(FA) ពិន័យ​ជា​ប្រាក់​ក៏​ថា​បាន ព្រោះតែ​ល្មើស​នឹងច្បាប់​ដែល​តម្រូវ​ឱ្យ​គ្រូបង្វឹក​ជួប​អ្នកកាសែតក្រោយ​ចប់​ការ​ប្រកួត​៕