ទូត​អាមេរិក​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ទៅលើ​ការវាយដំ​អ្នកតំណាងរាស្ត្រ​

​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​សកម្មភាព​វាយដំ​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ (​លោក ញ៉យ ចំរើន និង​លោក គង់ សភា​) នៅក្រៅ​វិមាន​រដ្ឋសភា​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​។​

​ស្ថានទូត​អាមេរិក​បាន​ថ្លែងថា​៖ «​ការអនុវត្ត​សេរីភាព​ក្នុង​ការប្រមូល​ផ្តុំគ្នា និង​សេរីភាព​ក្នុងការ​និយាយស្តី​មិនមែនជា​ហេតុផល​ត្រឹមត្រូវ​សំរាប់​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ទេ ហើយ​យើង​សូម​ថ្កោលទោស​សកម្មភាព​ទាំងនេះ​»​។

​ជាមួយគ្នានេះ ស្ថានទូត​អាមេរិក បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​អោយបាន​ពេញលេញ និង​ប្រកបដោយ​តម្លាភាព ទៅលើ​ការវាយដំ​ទាំងនេះ ដើម្បី​រក្សា​របៀបរៀបរយ នៅ​រដ្ឋសភាជាតិ និង​ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នកនយោបាយ​ពី​គ្រប់​គណបក្ស​ទាំងអស់​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​