Liverpool និង Spurs ដណ្តើម​គ្នា​យកខ្សែប្រយុទ្ធ Jamie Vardy

Liverpool និង Spurs ដណ្តើម​គ្នា​យកខ្សែប្រយុទ្ធ Jamie Vardy

ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​របស់ក្រុម Leicester City កីឡាករ Jamie Vardy កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ក្លិប​ធំៗ​នៅ​អង់គ្លេស ក្នុង​នោះ Liverpool និងTottenham Hotspur កំពុង​ដណ្ដើម​គ្នា​ត្រៀម​ចរចា​នាំ​យក​រូប​គេ​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ក្នុង​ខែ​មករា​ខាងមុខ​នេះ​។

 

Liverpool និង Spurs ដណ្តើម​គ្នា​យកខ្សែប្រយុទ្ធ Jamie Vardy

 

ទាក់​ទង​នឹង​ការ​ចង់​បាន​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ លោក Claudio Ranieri ជា​អ្នក​ចាត់​ការ​ Leicester បាន​បង្ហាញ​ជំហរ​ថាក្លិបមិន​ទាន់​ចង់​លក់ Vardy នៅ​ឡើយ​ទេ ខណៈ Liverpool និង Spurs អាច​នឹង​ដាក់​សំណើ​ទិញ Vardy ដែល​តាម​ការ​ប៉ាន់ស្មាន​មាន​តម្លៃ​ខ្លួន​ប្រមាណ ១៥​លាន​ផោន។

 

Leicester City កំពុង​ធ្វើ​ព្យុះ​ភ្លៀង​នៅ Premier League ក្រោយ​ឈ្នះ​ជា​បន្ត​បន្ទាប់ ហើយ​កាល​ពី​ចុង​សប្ដាហ៍​មុន​ពួក​គេ​បាន​បំបាក់ Crystal Palace ១-០ ទៀត ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​ដែល​មាន​រហស្សនាម ថា The Foxes ខាង​លើ​ស្ថិត​នៅ​លេខ៥ ជា​បណ្ដោះ​អាសន្ន មាន ១៩ ពិន្ទុ​ក្រោយ​លេង​បាន ១០ប្រកួត។

 

កីឡាករ Jamie Vardy បច្ចុប្បន្ន​ស៊ុត​បញ្ចូល​ទី​បាន ១០គ្រាប់​ហើយ ដែល​រូបគេ​កំពុង​ឈរ​នៅ​កំពូល​តារាង​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ នៅ​ក្របខណ្ឌ​កំពូល​របស់​ប្រទេស​អង់គ្លេស៕

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ winnersports