នាយឧត្តមសេនីយ៍ គន់ គីម តំណាងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ស្នើសុំ សម្តេច ហេង សំរិន ដកលោក កឹម សុខា

ព្រះវិហារ ៖ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកំពុងបំពេញភារកិច្ច នៅសមរភូមិ ព្រំ ដែនកម្ពុជា-ថៃសូមគោរពស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងអ្នកតំណាងរាស្រ្តទាំង អស់ ដកលោក កឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភា ។ យើងខ្ញុំទាំងអស់គ្នា បានតាមដានយ៉ាងយកចិត្តទុក្ខ ដាក់បំផុតអំពីសភាពការណ៍នយោបាយ របស់ប្រទេសជាតិ និងបានមើលឃើញពីសកម្មភាព ដ៏ពិសពុល របស់ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើការឃោសនា បោកប្រាស់ប្រជាពលរដ្ឋ ញុះញង់អុចអាលលាបពណ៌ បង្កកំហឹង រើសអើងពូជសាសន៍ និងឈានទៅបង្កសង្គ្រាម ផ្ទៃក្នុង ដែលមិនសមជាទង្វើរបស់ថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលរបស់ជាតិ ។

ដើម្បីសុខសន្តិភាព របស់ប្រទេសជាតិ និងការរស់នៅប្រកបដោយភាពសុខដុមរមនា របស់ប្រជាពលរដ្ឋជាថ្មីម្តង ទៀត យើងខ្ញុំទាំងអស់គ្នាសូមធ្វើការអំពាវនាវ ដល់សម្តេចប្រធានរដ្ឋសភា និងអ្នកតំណាងរាស្រ្តទាំងអស់ មេត្តា ដកលោកកឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភាឲ្យបានឆាប់ តាមដែលអាចធ្វើបាន ។

ខាងក្រោមនេះជាញត្តិស្នើសុំ ៖

នាយឧត្តមសេនីយ៍ គន់ គីម តំណាងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ស្នើសុំ សម្តេច ហេង សំរិន ដកលោក កឹម សុខា