ជើងឯកប្រចាំ ប្រភេទទំងន់ទាំង ៣ នៃកម្មវិធី សមរភូមិអ្នកប្រយុទ្ធ

ភ្នំពេញ៖ កាលពីថ្ងៃ សៅរ៍ ទី ២៥ កន្លងមក កម្មវិធី សមរភូមិអ្នកប្រយុទ្ធ ស្រាបៀរលីអូ បានរកឃើញជើងឯក ប្រចាំប្រភេទទំងន់ទាំង ៣ ដើម្បីទទួលបានពាន់រង្វាន់ និង រង្វាន់ជាទឹកប្រាក់ ចំនួន 40,000,000 រៀល។

កីឡាករ សែន រ៉ាឌី ក្លាយជាជើងឯក សមរភូមិអ្នកប្រយុទ្ធ ស្រាបៀរលីអូទម្ងន់៥៧គីឡូក្រាម ក្រោយទាត់ កនភុនលិក ឲ្យភ្លាត់ដៃ ត្រឹមទឹកទី៣ (ប្រាក់ រង្វាន់ ១ ម៉ឺន ដុល្លារ ហើយ លេខ២ បាន ៣០០០ ដល្លារអាមេរិក)។

រីឯកីឡាករ មង្គុនពេជ្រ ក្លាយជាជើងឯកទម្ងន់ ៦៣,៥ គីឡូក្រាម បន្ទាប់ពីវាយកែង ឲ្យ ជា សំនៀង សន្លប់ ត្រឹមទឹក ទី២ ( ប្រាក់ រង្វាន់ ១ ម៉ឺនដុល្លារ ហើយ លេខ២ បាន ៣០០០ ដុលារ)។

សម្រាប់កីឡាករ សៀវ ង៉ុយ ឈ្នះ អាំង សំអាត ដោយ ពិន្ទុ ទម្ងន់ ៥៤ គីឡូក្រាម (ប្រាក់ រង្វាន់ ១ ម៉ឺនដុល្លារ ហើយ លេខ២ បាន ៣០០០ ដុល្លារ)៕

ជើងឯកប្រចាំ ប្រភេទទំងន់ទាំង ៣ នៃកម្មវិធី សមរភូមិអ្នកប្រយុទ្ធ