ប្រជាពលរដ្ឋ និងកងទ័ព ខេត្តឧត្តរមានជ័យ តវ៉ាទារឲ្យ ដកលោក កឹម សុខា ចេញពីតំណែង អនុប្រធានរដ្ឋសភា

ឧត្តរមានជ័យ ៖ មិនត្រឹមតែប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញនោះទេ ដែលបាននាំគ្នា តវ៉ាទាមទារឲ្យដកលោក កឹម សុខា ចេញពីតំណែង អនុប្រធានទី១ នៃរដ្ឋសភានោះ ប្រជាពលរដ្ឋ និងកងទ័ពនៅក្នុងខេត្តឧត្តរមានជ័យជិត ២ ពាន់នាក់ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ ក៏បាននាំគ្នាចេញតវ៉ាឲ្យដកតំណែង របស់អនុប្រធានបក្ស    ប្រឆាំងមួយនេះផងដែរ ។

មូលហេតុ ដែលនាំឲ្យប្រជាពលរដ្ឋ និងកងទ័ពនៅខេត្តឧត្តរមានជ័យ ទាមទារដកតំណែងលោក កឹម សុខា ចេញពី តំណែង ក៏មិនខុសពីមូលហេតុ របស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញផងដែរ ។ ក្រុមអ្នកតវ៉ា បានលើកឡើង ថា លោក កឹម សុខា បានធ្វើសកម្មភាពឃោសនាបោកប្រាស់ ញុះញង់បំបែកបំបាក់ បង្កអស្ថិរភាព ព្រមទាំងធ្វើការ អុកឡុក បង្កឲ្យមានកំហឹងពូជសាសន៍ និងអាចឈានបង្កឲ្យមានសង្រ្គាមកើតមានក្នុងផ្ទៃប្រទេស ។

ក្រុមអ្នកតវ៉ា បានសរសេរទៀតថា លោក កឹម សុខា គឺជាអ្នកនាំទុក្ខ ដល់ប្រជាពលរដ្ឋខ្មែរ ធ្វើឲ្យខ្មែរគ្មានក្តីសុខ និង ជាមនុស្សចង្រៃ បង្កបញ្ហាឥតឈប់ឈរ។ តែក្រុមអ្នកតវ៉ានៅខេត្តឧត្តរមានជ័យ មិនត្រឹមតែទាមទារឲ្យលោក កឹម សុខា នោះទេ ពួកគេថែមទាំង ទាមទារឲ្យលោក សម រង្ស៊ី ចេញពីសមាជិករដ្ឋសភាផងដែរ ៕