CPP ខេត្តឧត្តរមានជ័យ គាំទ្រសកម្មភាព តវ៉ា ដកលោក កឹម សុខា ចេញពី អនុប្រធានរដ្ឋសភា

ឧត្តរមានជ័យ៖ គណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ បានថ្លែងគាំទ្រពេញទំហឹង ចំពោះការធ្វើសកម្មភាព របស់ប្រជាពលរដ្ឋ ដែលបានតវ៉ាទាមទារ ឲ្យដកលោក កឹម សុខា ចេញពីតំណែង អនុប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥នេះ ។

នៅក្នុងញត្តិគាំទ្រ សកម្មភាពតវ៉ា របស់ប្រជាពលរដ្ឋ ដែលចេញផ្សាយ នៅថ្ងៃទី២៦ ខែតុលា នេះ គណបក្សប្រជា ជនកម្ពុជា ខេត្តឧត្តរមានជ័យ បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា ជាអនុប្រធាន តែងតែធ្វើសកម្មភាពឃោស នា បោកប្រាស់ញុះញង់បំបែកបំបាក់ បង្កអស្ថិរភាព ព្រមទាំងធ្វើការអុកឡុក បង្កឲ្យមានកំហឹងជាតិសាសន៍ និង អាចឈានបង្កឲ្យមានសង្រ្គាម កើតមានក្នុងផ្ទៃប្រទេស ដែលសកម្មភាពទាំងនេះ មិនសមជាថ្នាក់ដឹកនាំ នៃស្ថាប័ន កំពូលរបស់ជាតិឡើយ ។

ក្នុងញត្តិបានបន្តថា ស្ថេរភាព សន្តិភាព និងសុខសុវត្ថិភាព ក្នុងសង្គមបច្ចុប្បន្ន គឺមិនបានមកដោយងាយស្រួល នោះទេ គឺបានពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងការធ្វើពលិកម្មគ្រប់បែបយ៉ាង របស់យុទ្ធជន យុទ្ធនារី ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ។ ញត្តិរបស់គណបក្សប្រជាជនខេត្តឧត្តរមានជ័យ បានសម្តែងការគាំទ្រទាំងស្រុង នូវការ ទាមទាររបស់ប្រជាពលរដ្ឋ ដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា ដើម្បីឲ្យប្រជាពលរដ្ឋ ជាម្ចាស់ ឆ្នោតរស់បានសុខដុម ៕

CPP ខេត្តឧត្តរមានជ័យ គាំទ្រសកម្មភាព តវ៉ា ដកលោក កឹម សុខា ចេញពី អនុប្រធានរដ្ឋសភា