សាលាប៊ែលធី អន្តរជាតិ បញ្ជូនសិស្ស ១៧នាក់ ទៅសិក្សានៅក្រៅប្រទេស

ភ្នំពេញ ៖ រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ សាលាប៊ែលធី  អន្តរជាតិ បានបញ្ជូនសិស្សទៅសិក្សាថ្នាក់ បរិញ្ញាបត្រ នៅក្រៅប្រទេស តាមរយះអាហារូបករណ៍ឧកញ៉ា លី ឆេង សរុបចំនួន១៧នាក់ដោយរួមទាំងសិស្ស និទ្ទេស A ចំនួន៦នាក់ ដែលទើបនឹងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៤ -២០១៥ នេះផងដែរ។

សិស្សទាំងអស់នោះត្រូវបានបញ្ជូន អោយទៅសិក្សានៅសាកលវិទ្យាល័យ ឯក្រៅប្រទេស ដែលបានចុះ អនុស្សារណៈ(MOU)ជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ  ដូចជាទៅសិក្សានៅចក្រភពអង់គ្លេស១នាក់  សិង្ហបុរី ១៥នាក់ និង សាធារណៈរដ្ឋប្រជាមានិត ចិនផ្នែកពេទ្យ១នាក់ ។

សូមបញ្ជាក់ផងដែរថា គិតមកដល់ត្រឹមថ្ងៃនេះសាលាប៊ែលធីអន្តរជាតិ បានបញ្ជូនសិស្សទៅសិក្សា នៅក្រៅ ប្រទេសតាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេងសរុប ចំនួន៤១នាក់រួចមកហើយ ក្នុងនោះចក្រភពអង់គ្លេស ចំនួន១១នាក់ សិង្ហបូរីចំនួន២៩នាក់និងសាធារណៈរដ្ឋប្រជាមានិតចិន ១នាក់។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាប្រធានការិយាល័យ ទំនាក់ទំនងអន្តរជាតិ បានអោយដឹងថាៈការប្រឡងជ្រើសរើសសិស្សអាហារូបករណ៍នេះ គឺបានធ្វើឡើងយ៉ាង តឹងរឹង និង ហ្មត់ចត់ជាទីបំផុត ដោយធ្វើឡើងទៅតាមតំណាក់កាលនីមួយៗដូចជា  សិស្សថ្នាក់ទី១២ នៃសាលាប៊ែលធី អន្តរជាតិទាំងអស់ មានសិទ្ធិដាក់ពាក្យសុំប្រឡងយកអាហារូបករណ៍នេះ  ហើយដំណើរការ ប្រឡងចែកចេញជា៣ដំណាក់កាលផងដែរ:  គឺប្រឡងលើកទី១ លើវិញ្ញាសា   វប្បធម៌ទូទៅ គណិតវិទ្យា និង ភាសាអង់គ្លេស រយះពេល៤ម៉ោងកន្លះ។  ប្រឡងលើកទី២  គណិតវិទ្យាជាភាសាអង់គ្លេស និងតេស្ត អន្តរជាតិ អាយអ៊ែល(IELTS)ជាភាសាអង់គ្លេស ដែលវិញ្ញាសា ទាំងនោះត្រូវបានរៀបចំឡើងដោយ មន្រ្តីមកពីប្រទេស សិង្ហបូរី និងចក្រភពអង់គ្លេស ។ លើកទី៣ បេក្ខជនដែល បានពិន្ទុខ្ពស់ ត្រូវបានសំភាសន៍ ផ្ទាល់មាត់ជាមួយមន្រ្តី មកពីប្រទេសទាំងពីរខាងលើ។  ក្នុងឆ្នាំសិក្សានេះយើងមានបេក្ខជនចូលរួមប្រឡង លើកទី១មានចំនួន១៨០នាក់ ជាប់១០០នាក់ លើកទី២ ប្រឡង១០០នាក់ ជាប់ ៣៤នាក់ ប្រឡងលើកទី៣ ៣៤នាក់ជាប់បាន១៧នាក់ដែល ត្រូវបញ្ជូនទៅសិក្សានៅក្រៅប្រទេសនៅថ្ងៃនេះ។

លោក លី ណាវុឌ្ឍ  ក៏បានកោតសរសើរចំពោះបេក្ខជនជ័យលាភីទាំងអស់ដែលបានខិតខំរៀនសូត្រ ហើយ បានប្រឡងជាប់អាហារូបករណ៍ដ៏លំបាកនេះដែលទាមទារឲ្យបេក្ខជនត្រូវមានសមត្ថភាពខ្ពស់ ទាំងផ្នែក ចំណេះដឹងទូទៅនិងភាសា ព្រោះនេះជាអាហារូបករណ៍កម្រិតអន្តរជាតិ សម្រាប់ទៅសិក្សានៅក្រៅប្រទេស។ លោកក៏បានផ្តាំផ្ញើសូមអោយប្អូនៗទាំងអស់ ពេលបញ្ចប់ការសិក្សាសូមយកចំណេះដឹងទាំងអស់នោះ មកជួយ អភិវឌ្ឍប្រទេសកម្ពុជាយើងនិងធ្វើជាទំពាំងស្នងឫស្សីដ៏ល្អប្រកបដោយសីលធម៌ និងគុណធម៌ទៅអនាគត។ ហើយលោកក៏បានលើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្សដែលកំពុងសិក្សា នៅសាលាប៊ែលធីអន្តរជាតិទាំងអស់ ឲ្យខិតខំសិក្សាបន្ថែមទៀតដើម្បីត្រៀមខ្លួនទៅប្រឡងយកអាហារូបករណ៍ឧកញ៉ា លីឆេង និងអាហារូបករណ៍ ផ្សេងៗទៀតដើលម្បីទៅសិក្សានៅឯក្រៅប្រទេសនាពេលក្រោយ ៕