កូរ៉េខាងត្បូង​បើក​សាលា​បង្រៀន​ស្លាប់ ក្រោយ​មាន​អ្នក​សម្លាប់​ខ្លួន​៤០នាក់​រៀង​រាល់​ថ្ងៃ​

កូរ៉េខាងត្បូង​បើក​សាលា​បង្រៀន​ស្លាប់ ក្រោយ​មាន​អ្នក​សម្លាប់​ខ្លួន​៤០នាក់​រៀង​រាល់​ថ្ងៃ​

កូរ៉េ​ខាងត្បូង​បាន​​បើក​សាលាបង្រៀន​ស្លាប់ ដើម្បី​ឆ្លើយ​តប​នឹង​ចំនួន​អ្នក​ធ្វើ​អត្តឃាត​​មាន​អត្រាកើន​ឡើង​​ខ្ពស់​ក្នុង​ប្រទេស។ បើ​តាម​​​ស្ថិតិ​បាន​ប៉ាន់​ប្រមាណ​ថា យ៉ាង​ហោច​ណាស់​ជាមធ្យម​មាន​មនុស្ស​​ ៤០នាក់​ បាន​សម្លាប់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ជាប់​លំដាប់​ខ្ពស់​ទី​ពីរក្នុង​លោក។

 

កូរ៉េខាងត្បូង​បើក​សាលា​បង្រៀន​ស្លាប់ ក្រោយ​មាន​អ្នក​សម្លាប់​ខ្លួន​៤០នាក់​រៀង​រាល់​ថ្ងៃ​

 

​អ្នក​​ធ្វើអត្តឃាតទាំង​នោះ​បណ្ដាល​មកពី​កើត​ជំងឺ​ធុញថប់ (ស្ត្រេស) និង​ជំងឺ​បាក់​ទឹក​ចិត្ត ក្នុង​ពេល​ជា​យុវវ័យ។ ប៉ុន្តែ​វិធី​ដោះ​ស្រាយ​ចម្លែក​នេះ គឺ​​បាន​ទទួល​យក​សិស្ស​ទាំង​ឡាយ​ណា​ដែល​ធ្លាប់​គ្រោង​ធ្វើ​អត្តឃាត និង​កើត​ជំងឺ​ធុញ​ថប់ ឲ្យ​ពិចារណា​ឡើង​វិញ ដោយ​ដេក​ក្នុង​មឈូស។​​​

 

សិស្ស​ទាំង​អស់​អង្គុយ​ក្នុង​មឈូស​ជាជួរ ដោយ​​មាន​ប៊ិច និង​ក្រដាស​លលើ​តុ​តូច​មួយ​ក្បែរ​មឈូស ដោយ​ពួកគេ​ត្រូវ​ស្ដាប់​​នាយក​សាលា​ផ្ដល់​ដំបូន្មាន។​ ធ្លាប់​ជា​ម្ចាស់​ក្រុមហ៊ុន​​​រៀប​ចំ​ពិធី​បុណ្យ​សព និង​ជា​នាយក​សាលា​ Seoul Hyowon Healing Centre  លោក ជឺង យ៉ុងមុន បាន​ប្រាប់​អ្នក​ស្ដាប់​ពី​ភាព​លំបាក​ដែល​យើង​ប្រឈម​ គឺជា​ផ្នែក​មួយ​នៃ​ជីវិត ដែល​គ្រប់គ្នា​​ត្រូវ​ទទួល​យក​ និង​ព្យាយាម​ស្វែង​រក​ភាព​រីករាយ​ដោយ​ខ្លួន​ឯង។

 

ក្នុង​ចំណោម​អ្នក​ចូល​រៀន​​ ភាគ​ច្រើន​ជា​យុវ​សិស្ស ដែល​​មិន​អាច​ដោះ​ស្រាយ​​សម្ពាធ​ពេល​ប្រលង​នៅ​សាលារៀន ជា​ឪពុកម្ដាយ​ដែល​គិត​ថា​ខ្លួន​ពួកគាត់ គ្មាន​តម្លៃ​ក្រោយ​កូន​រត់​ចោល​ផ្ទះ និង​​​ជា​មនុស្ស​ចាស់​​ដែល​​ខ្លាច​​បន្ទុក​រឿង​​លុយ​កាក់​ធ្លាក់​លើ​គ្រួសារ​ក្មេងៗ។

 

កូរ៉េខាងត្បូង​បើក​សាលា​បង្រៀន​ស្លាប់ ក្រោយ​មាន​អ្នក​សម្លាប់​ខ្លួន​៤០នាក់​រៀង​រាល់​ថ្ងៃ​

 

កូរ៉េ​ខាង​ត្បូង​បាន​​ងើប​ចេញ​ពី​ប្រទេស​ក្រី​ក្រ​​បំផុត​មួយ ​ក្នុង​លោក​តាំង​ពី​សតវត្ស​ទី ១២ ​និង​មាន​សេដ្ឋកិច្ច​ខ្លាំង​នៅ​ពីរ​បី​ទសវត្ស​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ ប្រជាជន​កូរ៉េ​​តិច​ជាង ១ភាគ៣ នៅ​មាន​ជំនឿ​ថា ពួកគេ​នៅ​តែ​​មាន​បន្ទុក​​មើល​ថែ​សាច់​ញាតិ​ចាស់ៗ។ ចំណែក​ចំនួន​មនុស្ស​ចាស់​ ​​មានការ​ព្រួយ​បារម្ភ​​រឿង​បន្ទុក​នេះ​ ​មាន​ចំនួន​ច្រើន​ជាង ៤ដង ធៀប​នឹង​បណ្ដា​ប្រទេស​អភិវឌ្ឍ​ផ្សេង​ទៀត។

 

​សូម​បញ្ជាក់​ថា ប្រទេស​ដែល​មាន​​អត្រា​​អ្នក​ធ្វើ​អត្តឃាត​​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​លោក គឺ​ជា​ប្រជាជាតិ​តូច​មួយ​​នៅ​អាមេរិក​ខាង​ត្បូង​ ឈ្មោះ Guyana ដែល​មាន​អ្នក​​សម្លាប់​ខ្លួន​ជាមធ្យម​ ៤៤,២នាក់ ក្នុង​ចំណោម​​ប្រជាជន ១០ម៉ឺននាក់។ ចំណែក​កូរ៉េ​ខាងត្បូង​មាន​ ២៨,៩នាក់​ ​ក្នុង​ចំណោម​ ១០ម៉ឺននាក់។ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO)៕

 

កូរ៉េខាងត្បូង​បើក​សាលា​បង្រៀន​ស្លាប់ ក្រោយ​មាន​អ្នក​សម្លាប់​ខ្លួន​៤០នាក់​រៀង​រាល់​ថ្ងៃ​

 

កូរ៉េខាងត្បូង​បើក​សាលា​បង្រៀន​ស្លាប់ ក្រោយ​មាន​អ្នក​សម្លាប់​ខ្លួន​៤០នាក់​រៀង​រាល់​ថ្ងៃ​

 

កូរ៉េខាងត្បូង​បើក​សាលា​បង្រៀន​ស្លាប់ ក្រោយ​មាន​អ្នក​សម្លាប់​ខ្លួន​៤០នាក់​រៀង​រាល់​ថ្ងៃ​

 

កូរ៉េខាងត្បូង​បើក​សាលា​បង្រៀន​ស្លាប់ ក្រោយ​មាន​អ្នក​សម្លាប់​ខ្លួន​៤០នាក់​រៀង​រាល់​ថ្ងៃ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail