មនុស្សស្រីស្អាត និង បុរសសង្ហា តែងមានប្រាជ្ញាខ្ពស់

សុខភាព៖ តាមការសិក្សារបស់ សាលាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនយោបាយ នៃទីក្រុងឡុងដ៏ បានឲ្យដឹងថា យោង តាមការត្រួតពិនិត្យ រយៈពេលវែងមួយ ទៅលើក្មេងដែលកើតឆ្នាំ ១៩៥៨ ចំនួន ១៧.៤១៩ នាក់ដោយធ្វើការ សម្ភាសន៍ ពួកគេ នៅក្នុងឆ្នាំ ១៩៦៥, ១៩៦៩, ១៩៩១, ១៩៩៩, ២០០០, ២០០៤, និង ២០០៥ ដោយត្រួតពិនិត្យពីកម្រិតនៃការឆ្លាត។

ម៉្យាងទៀត នៅពេលដែលពួកគេមានអាយុ ៧ ដល់ ១១ឆ្នាំ អ្នកសិក្សាបានធ្វើសម្ភាសន៍ ជាមួយគ្រួបង្រៀនមុខវិជ្ជា នីមួយៗ របស់ពួកគេជាមួយនិងរូបរាង លក្ខណៈផ្នែកខាងក្រៅ។

លទ្ធផលបានបង្ហាញថា អ្នកដែលមានមន្តស្នេហ៍ខ្ពស់ អាចមានកម្រិតប្រាជ្ញា (IQ) រហូតដល់ ១២ពិន្ទុ ដោយបុរស អាចនឹងមាន IQ រហូតដល់ ១៣,៦ ពិន្ទុ លើសពីមនុស្សធម្មតា ខណៈដែលស្រីស្អាតៗអាចនឹងមាន ពិន្ទុលើសពី ស្រីធម្មតារហូតដល់ ១១,៤ ពិន្ទុ។

ចំពោះមូលហេតុជាក់ច្បាស់ ដែលធ្វើឲ្យមនុស្សស្អាតទាំងនោះ មានខួរក្បាលពិសេសជាង អ្នកដទៃទៀត គឺកំពុងតែស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវជាបន្តទៀត៕

មនុស្សស្រីស្អាត និង បុរសសង្ហា តែងមានប្រាជ្ញាខ្ពស់