ស្លាប់ ៨​នាក់ របួសធ្ងន់ និង​របួសស្រាល ១៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៦ តុលា​

ភ្នំពេញ: ស្លាប់ ៨​នាក់​(​ប្រុស​) អ្នករបួសធ្ងន់ ១២​នាក់​(​ស្រី​៥​នាក់​) និង​របួសស្រាល ៣​នាក់​(​ស្រី​២នាក់​)​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំងប្រទេស​ចំនួន ១៤​លើក យប់ ៥​លើក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់អគ្គស្នងការ នគរបាលជាតិ​។​

ស្លាប់ ៨​នាក់ របួសធ្ងន់ និង​របួសស្រាល ១៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៦ តុលា​

​របាយការណ៍​របស់​អគ្គ​ស្នងការ នគរបាលជាតិ​បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ទាំង ១៤​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៦​គ្រឿង ក្នុងនោះ​មានម៉ូតូ​ចំនួន ១៤​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង រថយន្ត​ធុន​ធំ ២​គ្រឿង​, គោយន្ត​កន្ត្រៃ១​គ្រឿង និង​ថ្មើរជើង ១​នាក់ ។​

ស្លាប់ ៨​នាក់ របួសធ្ងន់ និង​របួសស្រាល ១៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៦ តុលា​

​របាយការណ៍​ដដែល​បាន​បន្តថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមានល្មើស​ល្បឿន ៥​លើក​, ប្រជែង​គ្រោះថ្នាក់ ៣​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, មិនគោរព​សិ​ទិ្ធ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, សុខភាព​ងងុយដេក ១​លើក​, កត្តាយានយន្ត ១​លើក  ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៦​នាក់​(​យប់​២​នាក់​) ។​

ស្លាប់ ៨​នាក់ របួសធ្ងន់ និង​របួសស្រាល ១៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៦ តុលា​