ខេ​រ៉ា មិន​ចង់​ល្បីឈ្មោះ តាមរយៈ ភាព​សិច​ស៊ី​

Sanofi

តារា​សម្តែង​រលក​ក្រោយ មួយចំនួន ក្រៅពី​បង្ហាញ​រូប​សម្រស់ និង​ទេពកោសល្យ​សិល្បៈ ក៏មាន​អ្នកខ្លះ​បាន​ចូលចិត្ត​បង្ហាញ​ភាព​សិច​ស៊ី វាល​លើ ខោ​ច​ក្រោម ដើម្បី​ចាប់យក​ចំណាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​បន្ថែ​ម​។ ប៉ុន្តែ​ក៏មាន​សិល្បការិនី​ខ្លះ មិន​ចាប់អារម្មណ៍ បញ្ចេញ​ភាព​សិច​ស៊ី​ដើម្បី​ទទួលបាន​ការគាំទ្រ ដោយមាន​ការ​រិៈ​គន់​ផងដែរ​។ យ៉ាងណាមិញ​ដូចជា​តារា​សម្តែង​វ័យក្មេង​កញ្ញា ខេ​រ៉ា បាន​ប្រាប់ថា ភាព​សិច​ស៊ី​គឺ​ពិតជា​ងាយ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន ពិតមែន ប៉ុន្តែ​សម្រាប់​រូបនាង គឺ​នាង​មិន​ចង់​ល្បីឈ្មោះ តាមរយៈ​ការ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​នោះទេ​។​

កញ្ញា​បាន​បន្តថា ទោះជា​ប្រជាប្រិយភាព​របស់​នាង​ទទួលបាន​យឺត ឬក៏​លឿន​ក្តី តែ​នាង​នៅតែ​ព្យាយាម​បង្ហាញ​ទេ​ព្យ​កោសល្យ​សិល្បៈ​របស់ខ្លួន ដើម្បី​ច​ញ្ច្រៀ​ត​ខ្លួន​ឱ្យ​ទស្សនិកជន​បាន​ស្គាល់ និង​គាំទ្រ​នាង ព្រោះ​ការ​ល្បីឈ្មោះ បែបនេះ គឺមាន​តម្លៃ ព្រោះ​មិនមាន​ការ​រិៈ​គន់​។ ទន្ទឹមនឹង​ការបញ្ជាក់​នេះ ខេ​រ៉ា ក៏បាន​បន្ថែមថា នាង​ស្រឡាញ់​អាជីព​សិល្បៈ និង​ចង់​ល្បីឈ្មោះ ប៉ុន្តែ​នាង​មិន​ចង់​ល្បី ព្រោះ​រឿងអាស្រូវ​នោះទេ ។​ម្យ៉ាងទៀត​នាង​ក៏​ចង់​រក្សា​កេរ្តិ៍ឈ្មោះ​ជា​អ្នកសិល្បៈ​ស្អាតស្អំ ប្រាសចាក​ពី​ពាក្យ​គេ​ថា ឱ្យតែ​អ្នកសិល្បៈ​សុទ្ធតែជា​នារី​មិន​ស្រឡាញ់​កិត្តិយស​៕ ​ប្រមាញ់ តារា​


 




Related