ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ បញ្ចេញមតិ​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត

ខេត្តបន្ទាយមានជ័យ: ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បានធ្វើ​ឡើង​នៅ​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ និង​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​បើកឱកាស​ឲ្យ​ប្រជាពល​រដ្ឋ បញ្ចេញមតិ​កង្វល់​លើ​បញ្ហា​ប្រឈម មិនទាន់​ការដោះស្រាយ​រួច​សម្រេច​នូវ​ទំនាស់ និង​ការយក​ពន្ធគយ​កើន​ខ្ពស់​។ វេទិកា​នោះ បានធ្វើ​ឡើង កាល​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
 
​លោក អ៊ី ឡុង អនុប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​បើក​វេទិកា​ផ្សព្វផ្សាយ​ថា គោលបំណង​កែសម្រួល​រដ្ឋបាល កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ផ្តល់​សេវាសាធារណៈ​តាម​មូលដ្ឋាន​ភូមិ​ឃុំ​សង្កាត់ មានការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ ការអភិវឌ្ឍន៍​សង្គម រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។​
          
​ចំណែក​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត មាន​សារៈសំខាន់ ត្រូវតែ​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​ដល់​មន្ត្រីរាជការ ខិតខំ​រៀនសូត្រ យកចំណេះ​ដឹង​បំរើ​ការងារ​ប្រទេសជាតិ​។ ពិគ្រោះ​យោបល់​ខេត្ត រក​វិធី​ដោះស្រាយ​ទំនាស់​ដីធ្លី កើត​យូរយារ​មកហើយ ដែល​ការដោះស្រាយ​មិនទាន់​ចេញ​នោះ​។

​លោក សួង មឿ​ន មេឃុំ​អូរ​បី​ជាន់ និយាយថា បញ្ហា​ប្រឈម​ខ្លាំង​ភាពរាំងស្ងួត គ្មាន​ភ្លៀង​ធ្លាក់ ប្រជាពលរដ្ឋ កំពុង​រងគ្រោះ​កង្វះ​ខ្វាត​ទឹក​ដាក់​ស្រែវស្សា ដែល​កំពុង​ចេញ ត្រូវ​ស្វិត​ស្រពោន បាត់បង់ ដោយ​កង្វះ​ទឹក​ស្រោចស្រព​តាម​ប្រឡាយ ក៏​គ្មាន​ទឹក​ដែរ​។​

​ចំណែក​មេឃុំ​ច​ង្ហា បានលើកឡើង​ពី​ផ្លូវ​មួយ​ខ្សែ ជាប់​សាលាក្រុង​សិរីសោភ័ណ ស្នើ​ឲ្យ​អាជ្ញាធរខេត្ត ដោះស្រាយ​។ ចំណែក​មេឃុំ​តា​គង់ ក្នុងស្រុក​ម៉ាឡៃ បាន​លើក​ពី​ការជួលជុល​ផ្លូវ​១​ខ្សែ ដែល​ខូចខាត មណ្ឌល​សុខភាព​ឲ្យ​ពេទ្យ​ជំនាញ​ច្បាស់លាស់ ជាដើម​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​បកស្រាយ​បំភ្លឺថា កត្តា​គ្រោះធម្មជាតិ បាន​គំរាម​មកលើ​ដំណាំ​កសិកម្ម​។ ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ ត្រូវ​រក​ប្រភព​ទីកន្លែង​ស្តុក​ទឹក សម្រាប់​ចែកចាយ ដោយមាន​ប្រឡាយ​មេ ដើម្បី​បង្ហូរ​ទុក​ប្រើប្រាស់​ក្នុងភូមិ​សាស្ត្រ​។​
          
​រីឯ​លោក អ៊ី ឡុង អនុប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​បិទ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នោះ​ថា ក្រោយ​ការបកស្រាយ​របស់​ពល​រដ្ឋ​អំពី​បញ្ហា​ប្រឈម​របស់លោក​អភិបាលខេត្ត ក៏​ដូច​ប្រជាពលរដ្ឋ​ជួប​ការលំបាក មិនអាច​ដោះ​ស្រាយ​ទាន់​ហេតុ ប្រឈម​កង្វះ​ទឹកភ្លៀង​ស្រោច​ដំណាំ​ស្រូវ កង្វះ​ស្បៀង​នៅខាងមុខ​នេះ អាជ្ញាធរខេត្ត នឹង​ខិតខំ​ស្វែងយល់​ប្រភពទឹក ដើម្បី​បង្កលក្ខណៈ​ត្រៀម​ទប់ទឹក សម្រាប់​រដូវប្រាំង ខាងមុខនេះ​៕​

ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ បញ្ចេញមតិ​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត

ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ បញ្ចេញមតិ​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត

ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ បញ្ចេញមតិ​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត