មេព្រៃ​បង្ក្រាប​រថយន្ត​ច្នៃ​ដឹកឈើ​ប្រណីត របស់​ឧកញ៉ា​ល្បីឈ្មោះ​ម្នា​ក់នៅ​ត្បូងឃ្មុំ​

Sanofi

តាម​ការរាយការណ៍រ​បស់​សារពត៌មាន​នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​ឆ្នាំ​២០១៥​នេះ រដ្ឋបាល​ព្រៃឈើ​មេមត់ សហការ​ណ៍ ជាមួយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត បាន​ស្ទាក់ចាប់​រថយន្ត​កែច្នៃ​ដឹកឈើ​ប្រណីត​មួយគ្រឿង ដែល​គេ​ដឹងថា គឺជា​របស់​ឧកញ៉ា ដ៏​ល្បីឈ្មោះ​ម្នាក់​នៅក្នុង​ខេត្ត​នេះ​។​ការបង្ក្រាប​បានធ្វើ​ឡើង​នៅ​ចំណុច​កា​រ៉ា​ស់​សាំង​ផ្លូវ​ចិន K51 ស្ថិតនៅ​ក្នុងភូមិ​មេ​ម៉​ង់ ឃុំ​មេ​ម៉​ង់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

ឈើ​ប្រណីត​មួយ​រថយន្ត​នោះ គឺមាន​ឈ្មោះ នី ដែល​គេ​ដឹងថា ជា​មេ​ការបស់​ឧកញ៉ា​ល្បីឈ្មោះ នៅ​ខេត្ត​នេះ ដោយ បាន​ដឹក​ចេញពី​ស្រុក​ដំបែរ តាម​បណ្តោយ​ផ្លូវ​ចិន K51 រួច​ចូលមក​ស្រុក​មេមត់ ដើម្បី​ចូលទៅ​កាន់​ច្រកទ្វា​ចាន់​មូល ហើយ​ចូលទៅ​កាន់​ប្រទេស​វៀតណាម​តែម្តង​។

ឈើ​ប្រណីត​មួយ​រថយន្ត​កែច្នៃ​នោះ ត្រូវ​សមត្ថកិច្ច​អូស​យកទៅ​កាន់​សង្កាត់រ​ដ្ឋ​បាល​ព្រៃឈើ​មេមត់ និង​ធ្វើការ​រាប់​ចំនួន​ឃើញ​មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​៩​ដុំ ស្មើនឹង ៤,៥២៥​ម៉ែត្រគូប និង​ឈើ​ប្រណីត​ប្រភេទ​សុ​ក្រម ចំនួន​១២​ដុំ ស្មើនឹង ០,៨៨៥​ម៉ែត្រគូប ហើយ​បច្ចុប្បន្ន​ឈើ​ទាំងនោះ នៅ​រក្សាទុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕ សុ ថា​ត់​

​ ​ 


Related