ប្តី​រំជួលចិត្ត ពេល​ដឹងថា​ខួរក្បាល​ប្រពន្ធ​ត្រូវ​ស៊ី​អស់​ពាក់កណ្តាល​

Sanofi

ជីវិត​ស្នេហា​របស់​ប្តី​ប្រពន្ធ​មួយគូ​នេះ ពិតជា​ធ្វើ​ឱ្យគេ​រំភើប និង រំជួលចិត្ត​ខ្លាំងណាស់ ព្រោះ​ការព្រាត់ប្រាស​របស់​ពួកគេ​បណ្តាលមកពី​ការធ្វេសប្រហែស​ក្នុងការ​ថែទាំ​សុខភាព​។ បុរស​ម្នាក់​ឈ្មោះ  ខូ​រី ភី​អឺរ (Corey Pier) បាន​បង្ហោះ​រូបថត​ចុងក្រោយ​ដែល​ខ្លួន​បាន​ថើប​លា​ប្រពន្ធ ខូ​រ៉ា​ល រៀ​ហ្វ (Koral Reef) ដែល​នៅសល់តែ​ដង្ហើមចង្រិត​មុននឹង​នាង​ជិត​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទីរពេទ្យ​។​


​លោក​បាន​ប្រាប់ថា ប្រពន្ធ​របស់លោក​មាន​អាការ​ឈឺក្បាល​មិន​ឈប់ឈរ រឹង​ក ខ្លាច​ពន្លឺ និង ឆាប់​អស់កម្លាំង ដោយ​ការឈឺចាប់​នេះ​បាន​ធ្វើបាប​នាង​អស់​រយៈពេល ១០ ខែ​។ ពេល​បញ្ជូន​ប្រពន្ធ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ទើប​ដឹងថា ខួរក្បាល​របស់​នាង​ត្រូវបាន​ស៊ី​អស់​ជាង​ពាក់កណ្តាល​ដោយ​ប៉ារ៉ាស៊ីត​ឈ្មោះថា អាមីប (Amoeba) បន្ទាប់ពី​នាង​បាន​ចុះ​ហែល​ទឹក​លេង​ក្នុង​បឹង អា​រី​ហ្សូ​ណា (Arizona) ហើយ​ទឹក​ដែលមាន​ពពួក​អាមីប​ច្រើនតែ​ជា​ទឹក​ក្តៅ​ឧណ្ហៗ​ពី​ធម្មជាតិ ទឹកទន្លេ និង ទឹកសមុទ្រ និង អាង​ហែល​ទឹក​ដែល​គ្មាន​អនាម័យ​។​


​គួរបញ្ជាក់​ផងដែរ​ថា ប្តី​ប្រពន្ធ​ពួកគេ​ទើបតែ​រៀបការ​មិនទាន់បាន​យូ​រ​ប៉ុន្មាន​ផង ក៏ត្រូវ​ជួប​រឿង​ព្រាត់ប្រាស​គ្នា​អស់​មួយជីវិត ដោយ​អ្វីដែល​គួរឱ្យ​ស្តាយ​ពួកគេ​បាន​ស្រឡាញ់គ្នា​តាំងតែ​ពី​រៀន​នៅ​វិទ្យាល័យ ទម្រាំ​តស៊ូ​បាន​រៀបការ​ជាមួយគ្នា​គឺ​ពិបាក​ខ្លាំងណាស់​។ នៅ​ដំណាក់កាល​ចុងក្រោយ​ដែល​ប្តី​រូបនេះ​អាចធ្វើ​ដើម្បី​ប្រពន្ធ​វ័យ ២០ ឆ្នាំ គឺ​បានត្រឹមតែ​ថើប​លា​នាង​ថ្នមៗ រហូតដល់​នាង​ដាច់ដង្ហើម​៕ ខេ​រី
(​ប្រភព​៖ មីរ​រឺរ​)


Related