លោក ហ៊ុន ម៉ា​នី ថ្កោលទោស​អំពើហិង្សា​លើ​តំណាងរាស្ត្រ និង​ទាមទារ​ឲ្យ​សមត្ថកិច្ច វែកមុខ​ជនដៃដល់​

ភ្នំពេញ: ​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូនប្រុស​ពៅ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុនសែន បានប្រកាស​ថ្កោលទោស​អំពើហិង្សា​លើ​តំណាងរាស្ត្រ ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ទាមទារ​ឲ្យ​សមត្ថកិច្ច វែកមុខ​ជនដៃដល់​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក នៅ​រសៀល​ថ្ងៃទី​២៦​តុលា​នេះ លោក​ហ៊ុន​ម៉ា​នី បានសរសេរថា “​ក្នុងនាម​ជា​តំណាងរាស្ត្រ​មួយរូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ការតវ៉ា សំណូមពរ និង​មតិយោបល់​របស់​ប្រជាជន ដោយ​គ្មាន​ការរើសអើង នាពេល​កន្លងមក​។ ប៉ុន្តែ ខ្ញុំ​មិន​គាំទ្រ និង​ថ្កោលទោស​លើ​អំពើហិង្សា ដែល​ប្រព្រឹត្ត​លើ​ប្រជាពលរដ្ឋ និង​ជាពិសេស​លើ​តំណាងរាស្ត្រ ហើយ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដើម្បី​វែកមុខ និង​ដាក់ទោស​ដល់​ជនដៃដល់ ដែល​បាន​ប្រព្រឹត្ត អំពើហិង្សា​ទាំងនេះ ស្របតាម​គោលការណ៍​នីតិរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​ការ​ថ្កោលទោស​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា រូបនេះ បានធ្វើ​ឡើង បន្ទាប់ពី​ក្រុមបាតុករ​បានធ្វើ​ការប្រើ​អំពើហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២​រូប បណ្តាល​ឲ្យ​រងរបួស ខណៈពេលដែល​តំណាងរាស្ត្រ ចេញពី​ប្រជុំ​សភា កាលពី​វេលា​ម៉ោងជាង ១២​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។​

​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រងរបួស គឺ​លោក​ញ៉យ ចំរើន អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​លោក​គង់ សុភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​។ លោក​ញ៉យ​ចំរើន រងរបួស​បាក់​កដៃ បាក់​ខ្ទង់ច្រមុះ បែកភ្នែក និង​បាក់ឆ្អឹង​ត្រគៀក​។ រីឯ​លោក គង់​សុភា បែក​មុខ និង​ហូរឈាម​តាម​ច្រមុះ​។​

​ក្រុមបាតុករ បាន​ប្រមូលផ្តុំ​មុខ​រដ្ឋសភា ចាប់តាំងពី​ព្រឹក​ព្រលឹម ដើម្បី​ទាមទារ​ឲ្យ​លោក​កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចុះ​ចេញពី​តំណែង​អនុប្រធានរដ្ឋសភា​។

ក្រុមបាតុករ អះអាងថា លើកឡើងថា រយៈពេល​កន្លងមកនេះ លោក​កឹម​សុខា អនុប្រធានរដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សកម្មភាព​ឃោសនា បោកប្រាស់ ញុះញង់ បំបែកបំពាក់ បង្ក​អស្ថិរភាព ព្រមទាំង​ធ្វើការ​អុកឡុក បង្ក​ឲ្យ​មាន​កំហឹង​ពូជសាសន៍ និង​អាចឈាន​បង្ក​ឲ្យ​មាន​សង្គ្រាម កើតមាន​ក្នុង​ផ្ទៃ​ប្រទេស ដែល​សកម្មភាព​ទាំងនេះ គឺ​ពិតជា​មិន​ស័​ក្ត​សមជា​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ​ទេ​៕​