ស្នេហា​ត្រីកោណ រវាង តូ​ណូ ជាមួយ តែង​ម៉ូ និង យ៉ា​ត​ធីប

Sanofi

ទោះជា អ្នកនាង តេង​ម៉ូ ផា​តា​រីត​ដា​(Tangmo Pataritda) ព្រម​ទទួលស្គាល់ថា ទំនាក់ទំនង​ស្នេហា​រវាង​អ្នកនាង និង លោក តូ​ណូ ផា​ឃីម (Tono Pakin) ត្រូវបាន​បញ្ចប់​ដោយ​មិនអាច​ស្រោចស្រង់​វិញ​បាន ទាំង​ដែល​អ្នកនាង​ដាច់ចិត្ត​សម្លាប់ខ្លួន ក៏​លោក តូ​ណូ មិន​ព្រម​ត្រឡប់មក​រួមរស់​ជាមួយ​ឡើយ​។​
​ព័ត៌មាន​ដែល​លោក តូ​ណូ និង តារា​ស្រី​របស់​ប៉ុស្តិ៍​លេខ ៣ អ្នកនាង យ៉ា​ត​ធីប រ៉ា​ឈៈ​ប៉ាន (Yardthip Rajpal) កំពុង​តែមាន​ទំនាក់ទំនង​ស្និទ្ធស្នាល​លើសពី​មិត្ត​ធម្មតា បានធ្វើឱ្យ​អ្នកនាង តេង​ម៉ូ រសាប់រសល់​យ៉ាងខ្លាំង រហូត​ហ៊ាន​ខ​ល​ទូរស័ព្ទ​សុំឱ្យ​នាង យ៉ា​ត​ធីប បញ្ជាក់​ពី​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​។​

អ្នកនាង តេងម៉ូ ផាតារីតដា(Tangmo Pataritda)

​បន្ទាប់ពី​ដឹងថា អ្នកនាង តែង​ម៉ូ នៅតែ​តាម​មក​ពាក់ព័ន្ធ​ជាមួយ​លោក លោក​មានការ​បារម្ភ​ខ្លាំងណាស់ មិន​ចង់ឱ្យ​នារី​ទាំងពីរ​នាក់​មាន​ការទា​ស់​គំនិត​ដោយសារតែ​រូបលោក ដោយពេល​នេះ​លោក តូ​ណូ ព្រម​ចេញមុខ​បកស្រាយ​ថា ទំនាក់ទំនង​លោក និង អ្នកនាង យ៉ា​ត​ធីប គឺអាច​និយាយបានថា ជា​មិត្ត​ជិតស្និទ្ធ មិនបាន​ទាក់ទង​ក្នុង​ផ្លូវ​ស្នេហា​ឡើយ​។​
​លោក តូ​ណូ បារម្ភ​ថា រាល់​ទង្វើ​របស់​អ្នកនាង តែង​ម៉ូ អាចធ្វើឱ្យ​អ្នកនាង យ៉ា​ត​ធីប ក្តៅក្រហាយ និង ធ្វើឱ្យ​អ្នកគាំទ្រ​ស្អប់​រូបនាង ព្រោះ​ចោទ​នាង​ថា​ជា​ជន​បី ដែល​មក​បំផ្លាញ​គ្រួសារ​អ្នកដទៃ ទាំង​ដែល​ការពិត​លោក និង អ្នកនាង តែង​ម៉ូ នៅ​ជាមួយគ្នា​មិន​ចុះសម្រុង​។​

លោក តូណូ ផាឃីម (Tono Pakin)

​លោក តូ​ណូ បាន​សារភាពថា លោក និង អ្នកនាង យ៉ា​ត​ធីប គឺ​បាន​រាប់អាន​ជា​មិត្ត​ជិតស្និទ្ធ ហើយ​បើ​ក្លាយជា​សង្សារ​ពិតមែន លោក​ប្រាកដជា​ព្រម​ប្រកាស រីឯ​រឿង​ដែល​អ្នកនាង តែង​ម៉ូ ទៅ​សួរ​បញ្ជាក់​ការពិត​ពី​អ្នកនាង យ៉ា​ត​ធីប លោក​មិនដឹង ព្រោះ​មិនបាន​ទាក់ទង​ជាមួយ​អ្នកនាង តែង​ម៉ូ ទៀតឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី​ក៏​សុំឱ្យ​អ្នកនាង តែង​ម៉ូ រស់នៅ​ឱ្យមាន​ក្តី​សុខ ជួបតែ​រឿង​ល្អៗ ហើយក៏​សូមបញ្ជាក់ថា លោក​មិនអាច​ត្រឡប់​ទៅ​ដូចដើម​បានឡើយ​។​
​សម្រាប់​នាង យ៉ា​ត​ធីប វិញ ក៏បាន​ចេញមុខ​មក​ប​ក​ស្រាយ​ដែលថា បន្ទាប់ពី​ដឹងថា​អតីត​គូស្នេហ៍​មក​សួរនាំ លោក តូ​ណូ ក៏បាន​សុំទោស​អ្នកនាង​រួចហើយ ដែល​ធ្វើឱ្យ​នាង​ត្រូវ​មក​ក្តៅក្រហាយ​។ អ្នកនាង យ៉ា​ត​ធីប បាន​ប្រាប់​ទៅ​អ្នកនាង តែង​ម៉ូ រួចហើយ​ថា លោក តូ​ណូ ប្រើ​ឋានៈ​ជា​មិត្ត​រាប់អាន​ជាមួយ​អ្នកនាង មិនមែនជា​សង្សារ​ទេ​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប​)

នាង យ៉ាតធីប រ៉ាឈៈប៉ាន (Yardthip Rajpal)

នាង យ៉ាតធីប រ៉ាឈៈប៉ាន (Yardthip Rajpal)

Related