CUS ចុះ MoU ជាមួយ មហាវិទ្យាល័យ IPLC ប្រទេស ហ្វីលីពីន

ភ្នំពេញ៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ បានចុះអនុសារណៈយោគយល់គ្នា ជាមួយមហាវិទ្យាល័យ International Peace Leadership College (IPLC) ប្រទេសហ្វីលីពីន។

លោក ស្តើង សុខុម សាកលវិទ្យាធិការ សាកលវិទ្យាល័យឯកទេស នៃកម្ពុជាបានលើកឡើងថា ក្នុង បេសកកម្មអប់រំ រយៈពេលជិត ១៥ឆ្នាំកន្លងមកនេះសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានខិតខំប្រឹង ប្រែងគ្រប់សកម្មភាពទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថាន សិក្សា គុណភាព បង្រៀន និងគុណភាពរៀន ក្នុងគោលបំណងសម្រេចឲ្យបាន «ទាំងអស់គ្នា ដើម្បីគុណភាព គុណភាព ដើម្បីទាំងអស់គ្នា» ដោយឈរលើមូលដ្ឋាននេះធ្វើឲ្យCUS មានការរីកចម្រើន ជាបន្តបន្ទាប់។

បច្ចុប្បន្ននេះCUS មាន៨ទីតាំងដែល២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀត នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត មាននិស្សិតកំពុងសិក្សាជិតពីរម៉ឺននាក់ ក្នុងឆ្នាំសិក្សា២០១៥-២០១៦នេះ។ និស្សិតដែលបានបញ្ចប់ការសិក្សា និងនិស្សិតកំពុងសិក្សាមាន ការងារធ្វើរហូតដល់ ៨៦.៦% នេះបើតាមការធ្វើអង្កេតរបស់ការិយាល័យសេវាកម្មនិស្សិតក្នុងឆ្នាំ ២០១៤។ លទ្ធផលនេះបានបង្ហាញថានិស្សិត CUS ទទួលបានការងារធ្វើ ក្នុងអត្រាមួយខ្ពស់ សម្រាប់ ការងារទីផ្សារក្នុងប្រទេសយើង។

លោក ស្តើង សុខុម បានបញ្ជាក់ផងដែរថា កន្លងមក CUS បានចុះ MoU ជាមួយស្ថាប័ននានាក្នុង ស្រុក ជិត២០០ក្រុមហ៊ុន/ស្ថានប័ន និងសាកលវិទ្យាល័យ វិទ្យាស្ថាននាន ជាច្រើន នៅសាធារណៈរដ្ឋកូរ៉េ ចិន ជប៉ុន អាឡឺម៉ង ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ហ្វីលីពីន ចក្រភពអង់គ្លេស វៀតណាម និងបណ្តាប្រទេសនានា មួយចំនួនទៀត ជាពិសេសនៅថ្ងៃនេះជាមួយ INTERNATIONAL PEACE LEADERSHIP COLLEGE (IPLC), PHILIPPINES។ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យ CUS បាន បញ្ជូននិស្សិតទៅសិក្សានៅសាកលវិទ្យាល័យនៅ កូរ៉េ បានបញ្ជូនបុគ្គលិកទៅទស្សនកិច្ចដកស្រង់ បទពិសោធន៍នៅសាកលវិទ្យាល័យមួយចំនួន បានសហការរៀបចំ ការធ្វើបទបង្ហាញ សិក្ខាសាលា ទស្សនកិច្ចសិក្សា កម្មសិក្សា និងការផ្តល់អាហារូបករណ៍ដល់និស្សិតជាដើម។

ក្នុងពិធីចុះអនុសារណៈយោគយល់គ្នានេះផងដែរ លោក HAJIME SAITO, Regional Director of UPF-Indochina បានធ្វើបទបង្ហាញស្តីពី « Philosophy of UPF» (Living for the safe of others) និង Dr.VENUS Agustin, President of IPLC ក៏បានធ្វើបទបង្ហាញស្តីពី «The role of the family and the academy in leading the change» ដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតដែលបានចូលរួម ប្រមាណ ១៧០នាក់បានឆ្វេងយល់ ផងដែរ៕

CUS ចុះ MoU ជាមួយ មហាវិទ្យាល័យ IPLC ប្រទេស ហ្វីលីពីន

CUS ចុះ MoU ជាមួយ មហាវិទ្យាល័យ IPLC ប្រទេស ហ្វីលីពីន

CUS ចុះ MoU ជាមួយ មហាវិទ្យាល័យ IPLC ប្រទេស ហ្វីលីពីន