បុរសម្នាក់ យកក្រមាចងក សម្លាប់ខ្លួន ដោយសារ ​មានជំងឺ ប្រចាំកាយ

ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានអ្នកបម្រើ ក្នុងផ្ទះសំណាក់ "ទឹកមាស" ប្រទះឃើញដោយយកក្រមា ចងកសម្លាប់ខ្លួន នៅជាន់ទី១ ក្នុងបន្ទប់លេខ១០៣ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែល ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន មានឈ្មោះ អឿន សំអុល អាយុ៤៥ឆ្នាំ ប្រពន្ឋឈ្មោះ រិន ខេមរា អាយុ៤០ឆ្នាំ និងមានកូន៣នាក់(ស្រី២) មានទីលំនៅក្នុងក្រុមទី៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានរងឃើញ បណ្តំាមុនពេលធ្វើអត្តឃាត នៅកន្លែងកើតហេតុ ដែលបានសរសេរថា ខ្លួនមានជំងឺប្រចំាកាយ ហើយពេលជំងឺរើឡើងវិញម្តងៗ មានការឈឺចុកចាប់ ប៉ុន្តែមិនបានបញ្ជាក់ថាមានជំងឺអ្វីពិតបា្រកដទេ ។
សូមបញ្ជាក់ថា ជនរងគ្រោះ បានចូលមកជួលស្នាក់នៅក្នុងផ្ទះសំណាក់ "ទឹកមាស" កាលពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែតុលា និងបានយកក្រមាចង.ក បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ៕