​តើ​លោក​អ្នកដឹង​ទេ​ថា​ការ​ដេក​ខ្លួន​ទទេ​នៅពេល​យប់​ល្អ​ចំពោះ​សុខភាព​?

​តើ​លោក​អ្នកដឹង​ទេ​ថា​ការ​ដេក​ខ្លួន​ទទេ​នៅពេល​យប់​ល្អ​ចំពោះ​សុខភាព​?

​តាម​ទម្លាប់ យើង​តែងតែ​ស្លៀក​សា​រ៉ុង ក្រមា ឬ​ខោ​អាវ​រលុងៗ នៅពេល​គេង​យប់​។ ​ឥឡូវនេះ មាន​ការពន្យល់​ថា ការលែង​ខ្លួន​ទទេ​នៅពេល​គេង​យប់​មាន​ផល​ល្អ តាម​មូលហេតុ​វិទ្យាសាស្ត្រ​៥​យ៉ាង​ខាងក្រោម​នេះ​៖

គេង​ខ្លួន​ទទេ គេង​លក់​ស្កប់ស្កល់​
លោក​វេជ្ជបណ្ឌិត W. Christopher Winter, M.D. និយាយ​ថា​សីតុណ្ហភាព​រាងកាយ​ធ្លាក់ចុះ​ត្រជាក់​កាលណា​អ្នក​គេង​លក់​រលីវៗ ក៏ប៉ុន្តែ​សម្លៀកបំពាក់​អាច​ធ្វើឱ្យ​រាងកាយ​នៅក្តៅ បែក​ញើស ដែល​ជាហេតុ​ធ្វើឱ្យ​អ្នក​រើខ្លួន​ចុះឡើង និង​ភ្ញាក់​នៅ​កណ្តាល​យប់​បាន​។​
 

​គេង​ខ្លួន​ទទេ​ជួយ​ដល់​មេ​តា​បូលិស​
បើ​តាម​ការសិក្សា​របស់ the journal Diabetes នៅក្នុង​ឆ្នាំ​២០១៤ ការ​ដែល​រាងកាយ​មាន​សីតុណ្ហភាព​ទាប​នៅពេល​យប់​អាច​ជួយ​ដល់​ដំណើរការ​មេ​តា​បូលិស ហើយ​បង្កើន​ការបង្កើត​ជាតិ​ខ្លាញ់​ល្អ brown fat នៅ​ក ដែលជា​អ្នក​ដុត​បញ្ឆេះ​កាឡូរី​។​

គេង​ខ្លួន​ទទេ​ជួយ​ការពារ​ប្រដាប់ភេទ​មិន​ឱ្យ​រលាក​
លោក​វេជ្ជបណ្ឌិត Brian Steixner, M.D. អ្នកឯកទេស​ខាង​បស្ស​វ​វិទ្យា​(urology) នៅ Atlantic City, N.J. បាន​ពន្យល់ថា ការ​ស្លៀក​សម្លៀកបំពាក់​ដេក​អាច​បង្ក​ការ​កកិត បង្កើត​ជា​សំណើម ធ្វើឱ្យ​រលាក​ពងស្វាស​បាន​។​

គេង​ខ្លួន​ទទេ​ជួយ​បង្កើន​ការបង្កើត​មេ​ជីវិត​ឈ្មោល​
បើ​តាម​លោក​វេជ្ជបណ្ឌិត Dr. Steixner មេ​ជីវិត​ឈ្មោល​ងាយ​នឹង​កើនឡើង​បើ​ពងស្វាស​នៅ​ត្រជាក់​។​

គេង​ខ្លួន​ទទេ អ្នក​កាន់តែ​ជិតស្និទ​ជាមួយ​ដៃគូ​
ពួក​អ្នក​ស្រាវជ្រាវ​សញ្ជាតិ​សុ​យ​អែ​ត​បាន​ឱ្យដឹងថា ការ​ប៉ះ​សាច់​គ្នា​រវាង​ដៃគូ​ជម្រុញ​ការបញ្ចេញ​អ័រម៉ូន oxytocin នៅ​ក្នុង​ខួរក្បាល ដែល​ធ្វើឱ្យ​មាន​ការកាត់បន្ថយ​ស្ត្រេ​ស ហើយ​បង្កើន​ចំណង់​ខាង​ផ្លូវ ភេទ​។​

សរុបសេចក្តី​មក បើ​តាម​ការបកស្រាយ​ខាងលើនេះ ការ​គេង​ខ្លួន​ទទេ​មាន​ផល​ល្អ​ច្រើន​ជាង​ការ​គេង​ដោយ​មាន​ស្លៀក​សម្លៀកបំពាក់​៕
 

​ប្រែ​សម្រួ​ស​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។