អត្ថប្រយោជន៍​នៃ​ការ​ងូតទឹ​កក្តៅ​

អត្ថប្រយោជន៍​នៃ​ការ​ងូតទឹ​កក្តៅ​

​តើ​ការ​ងូតទឹ​កក្តៅ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព​?
 

១- ទឹក​ក្តៅ​ជួយ​លាង​សំអាត​ស្បែក​បានល្អ​
ក្នុង​១​ថ្ងៃៗ មាន​លំអងធូលី​និង​ជាតិពុល​មិន​ស្អាត​ជាច្រើន​មក​ប៉ះ​រាងកាយ​របស់​យើង មក​បិទ​រន្ធ​ញើស បង្ក​ទៅ​ជា​មុន ឬ​អាចម៍រុយ​នៅលើ​ស្បែក​។ ការ​ងូតទឹ​កក្តៅ ដែល​ធ្វើឱ្យ​រន្ធ​ញើស​រីកធំឡើង អាច​ជួយ​លាង​សំអាត​ភាពកក្វក់​ទាំងអស់នេះ​បាន​យ៉ាង​ល្អប្រសើរ​។​

២- ទឹក​ក្តៅ​ជម្រុញ​ឱ្យ​បង្កើត Heat Stress Proteins (HSPs)
HSPs គឺជា​ប្រូតេអ៊ីន​ដែល​លេច​ចេញ​មក​នៅ​ពេល​ណា​ដែល​យើង​កើត​មាន​ស្ត្រេ​សណា​មួយ ហើយ​ជួយ​យើង​ឱ្យ​ការពារ​នឹង​ស្ត្រេ​ស​នោះ​នៅ​ពេល​ក្រោយ​បើសិនជា​កើត​មាន​ម្តងទៀត​។ ការ​ងូតទឹក​ក្តៅ​រាល់ៗ​ថ្ងៃ​ជួយ​ធ្វើឱ្យ HSPs កើនឡើង ម្ល៉ោះហើយ​ក៏​ធ្វើឱ្យ​រាងកាយ​រឹងមាំ​ឡើង​ផងដែរ​។​
 

៣- ទឹក​ក្តៅធ្វើឱ្យ​អារម្មណ៍បាន​ធូរស្បើយ​
ជួនកាល​យើង​ហាក់ដូចជា​មាន​ការតានតឹង​ក្នុង​អារម្មណ៍ ដោយ​មក​ពី​ធ្វើការ​ច្រើន​ពេញ​មួយថ្ងៃ មាន​ការរំខាន​ពី​អ្នកដទៃ ឬ​មាន​ស្ត្រេ​ស​ជាមួយនឹង​ការរៀន​នៅ​សាលា​។ ការ​ងូតទឹក​ក្តៅ​អាច​ជួយ​ធ្វើឱ្យ​យើង​មាន​ការ​ធូរស្បើយ​បាន​។​
អត្ថប្រយោជន៍​នៃ​ការ​ងូតទឹ​កក្តៅ​

៤- ទឹក​ក្តៅ​ជួយ​ឱ្យ​បាត់​ឈឺ​សាច់ដុំ និង​ឆាប់​សះជា​ពី​ជម្ងឺ​បាន​
បន្ទាប់​ពី​បញ្ចេញ​កម្លាំងកាយ​ខ្លាំង ដូចជា​រត់ប្រណាំង​គ្នា ដើរ​ឆ្ងាយ ឬ​ធ្វើ​ពលកម្ម​ច្រើន សាច់ដុំ​របស់​យើង​ត្រូវការ​ការជួសជុល​ឡើងវិញ​។ នៅពេល​ដែល​ការ​ដេក​គឺជា​ឱកាស​សម្រាប់​ការជួសជុល​ទាំងនេះ ការ​ងូតទឹក​ក្តៅ​ក៏​អាច​ជួយ​បាន​ដែរ តាមរយៈ​ការជំរុញ​ល្បឿន​មេ​តា​បូលិស​។​
អត្ថប្រយោជន៍​នៃ​ការ​ងូតទឹ​កក្តៅ​

៥- ទឹក​ក្តៅ​ជួយ​កសាង​រាងកាយ​ឱ្យ​រឹងមាំ​
យើង​បានឃើញ​នៅ​ខាងលើ​រួចហើយ ថា​ការ​ងូតទឹក​ក្តៅធ្វើឱ្យ​មាន​ការបង្កើត HSPs កាន់តែច្រើន ដែល​ធ្វើឱ្យ​រាងកាយ​ធន់​ជាមួយនឹង​ស្ត្រេសបាន រួម​ទាំង​ការ​ហាត់ប្រាណ​ផ្សេងៗ​ផងដែរ​។ ម្យ៉ាងទៀត HSPs ជួយ​ដល់​ការ​ធ្វើ​មេ​តា​បូលិស​ថែម​ទៀត​។ ដោយហេតុ​នោះ វា​ធ្វើឱ្យ​រាងកាយ​យើង​កាន់តែ​រឹងមាំ​ឡើង​។​
អត្ថប្រយោជន៍​នៃ​ការ​ងូតទឹ​កក្តៅ​

សរុបសេចក្តី​មក ការ​ងូតទឹ​កក្តៅ​៖
-​    ​ជួយ​សំអាត​រន្ធ​ញើស និង​ស្បែក​
-​    ​ធ្វើឱ្យ​រាងកាយ​ធន់​នឹង​ស្ត្រេ​ស​
-​    ​ជួយ​ឱ្យ​បាន​ធូរស្បើយ​
-​    ​ជួយ​បំបាត់​ការឈឺចាប់​សាច់ដុំ​
-​    ​ធ្វើឱ្យ​រាងកាយ​រឹងមាំ​។​

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។