តើ​អ្នក​មាន​បានដឹង​ទេ​ថា​រាំ​ក៏​ជាការ​ហាត់ប្រាណ​មួយ​បែប​ដែរ​

តើ​អ្នក​មាន​បានដឹង​ទេ​ថា​រាំ​ក៏​ជាការ​ហាត់ប្រាណ​មួយ​បែប​ដែរ​

​ការ​រាំ​ធ្វើឱ្យ​សប្បាយរីករាយ ហើយ​ក៏​ល្អ​ចំពោះ​បេះដូង ធ្វើឱ្យ​រាងកាយ​រឹងមាំ ហើយ​និង​មាន​ជំហរ​រឹងមាំ មិន​ងាយ​ដួល​ទៀតផង​។ ការ​រាំ​ត្រឹមតែ​៣០​នាទី​អាច​ដុត​បញ្ឆេះ​ថាមពល​រហូតដល់​១៣០​ទៅ​២៥០​កាឡូរី​បាន​។​
 
​រាំ​មាន​ច្រើន​ចង្វាក់ តាំង​ពី​រាំ​យឺតៗ​ដូចជា​ចង្វាក់ tango និង waltz  រហូត​ដល់​រាំ​ញាប់ៗ​ដូចជា​ចង្វាក់ salsa និង hip hop ជាដើម​។​
​អាស្រ័យ​ទៅតាម​ចង្វាក់​នីមួយៗ ការ​រាំ​ធ្វើឱ្យ​សាច់ដុំ​យឺត​លូតលាស់​បានល្អ​ស្ទើរ​គ្រប់កន្លែង​៖

  • ​ជើង​៖ ជើង​គឺ​ជា​អ្នក​ដែល​ធ្វើ​ចលនា​ច្រើនជាងគេ​
  • ​ដៃ​៖ ថ្វី​បើ​ការ​រាំ​ប្រមូលផ្តុំ​ខ្លាំង​លើ​ផ្នែក​ខាងក្រោម​នៃ​រាងកាយ ក៏ប៉ុន្តែ​ដៃ​ក៏​មាន​ចលនា​ផងដែរ​
  • ​ដងខ្លួន​៖ ការ​រាំ​ពត់​ខ្លួន​ចុះ​ឡើង​ក៏​ធ្វើឱ្យ​សាច់ដុំ​ខ្នង​រឹងមាំ​ផងដែរ​។​

​ក្រៅពី​ធ្វើឱ្យ​សាច់ដុំ​រឹងមាំ ការ​រាំ​នៅ​មាន​ផល​ល្អ​ផ្សេងទៀត ដូចជា​៖

  • ​ធ្វើឱ្យ​រាងកាយ​ទន់ភ្លន់​
  • ​ដំណើរការ​ឈាម​រត់​និង​ដកដង្ហើម​ល្អប្រសើរ​
  • ​រាងកាយ​សមសួន​ដូចជា​ការលើក​ដុំ​ដែក​ដែរ​។​

​តើ​អ្នក​មាន​ជម្ងឺ ឬ​មានគភ៌​អាច​រាំ​បាន​ទេ​?
​ទោះបីជា​អ្នក​មាន​ជម្ងឺខ្សោយបេះដូង មាន​សម្ពាធ​ឈាម​ខ្ពស់ ទឹកនោម​ផ្អែម ឬ​មានគភ៌​យ៉ាងណាក្តី អ្នក​នៅ​តែ​អាច​រាំ​បាន​ជានិច្ច គ្រាន់​តែ​ត្រូវ​ជ្រើសរើស​យក​ចង្វាក់​ឱ្យបាន​ត្រឹមត្រូវ និង​ប្រយ័ត្នប្រយែង​កុំ​លោត​ហក់​កញ្ឆេង ដែល​មិនមែន​ជា​ក្បាច់​រាំ​ល្អ​ទេ​។​
 

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។