តំណាងរាស្ត្រ​ប្រឆាំង​ពីរ​រូប​រង​ការ​វាយប្រហារ​ក្រោយ​បាតុកម្ម​សុំ​ដក​លោក​កឹម សុខា

តំណាងរាស្ត្រ​ប្រឆាំង​ពីរ​រូប​រង​ការ​វាយប្រហារ​ក្រោយ​បាតុកម្ម​សុំ​ដក​លោក​កឹម សុខា

ផ្ទាំង​បដា​ពាក្យ​ស្លោក​ទាមទារ​ឲ្យ​លោក​ កឹម​ សុខា​ អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភាជាតិ​និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ចេញ​ពី​តំណែង​​ ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រុម​អ្នក​តវ៉ា​ ខណៈ​ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​២៦ ខែ​តុលា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA)​លោក ​នៅ វណ្ណារិន​ នៃ​ VOA ​​រាយការណ៍​ពី​​រាជ​ធានី​ភ្នំពេញ​មក​ថា ​​គេ​មិន​ទាន់​មាន​ក្រុម​ណា​ចេញ​មក​អះអាង​ទាក់​ទិន​នឹង​ការ​ប្រព្រឹត​អំពើ​អហិង្សា​នេះ​នៅ​ឡើយ​នោះ​ទេ។ ភ្នំពេញ—

បាតុកម្ម​អហិង្សា​នា​មុខ​រដ្ឋសភា​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ប្រែ​ក្លាយ​ជា​ហិង្សា​ដោយ​ក្រុម​បាតុករ​បើក​ការ​វាយ​តប់​លើ​តំណាងរាស្ត្រ​របស់​គណបក្ស​ជំទាស់។​ បាតុកម្ម​នេះ​សុំ​ឲ្យ​មាន​ការ​ដក​តំណែង​លោក ​កឹម ​សុខា ​អនុ​ប្រធាន​គណបក្ស​ជំទាស់​ ចេញ​ពី​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​បាន​ផ្ទុះ​ជា​អំពើ​ហិង្សា​ ​ក្រោយ​ពេល​ដែល​បាតុករ​ ​មួយ​ចំនួន​បើក​ការ​វាយ​តប់​លើ​តំណាងរាស្រ្ត​ជាប់​ឆ្នោត​របស់​គណបក្ស​នេះ។ ​យ៉ាង​ហោច​ណាស់​មាន​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ពីរ​រូប​ ​បាន​រង​របួស​នា​ថ្ងៃ​ច័ន្ទ​នេះ។

លោក ​នៅ វណ្ណារិន​ នៃ​ VOA រាយការណ៍​ពីរាជ​ធានី​ភ្នំពេញ​មក​ថា គេ​មិន​ទាន់​មាន​ក្រុម​ណា​ចេញ​មក​អះអាង​ទាក់​ទិន​នឹង​ការ​ប្រព្រឹត​អំពើ​អហិង្សា​នេះ​នៅ​ឡើយ​នោះ​ទេ។ សូម​រង់​ចាំ​ព័ត៌មាន​លម្អិត​នៅ​ពេល​ខាង​មុខ។​