បាតុក​រំសាយ​ចេញពី​មុខផ្ទះ​លោក កឹម សុខា ដោយ​ពុំមាន​ការប៉ះទង្គិច និង​បង្ក​ការខូចខាត​

​ភ្នំពេញ​៖ ទោះបីជា​បាតុករ​មួយចំនួន បាន​យក​គប់​ដុំថ្ម និង​ដប​ទឹក​សុទ្ធ​គប់​ចូល​ផ្ទះ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក្តី បាតុករ បាន​រំសាយ​ទៅវិញ ដោយ​ពុំមាន​ការបង្ក​ឲ្យ​មានការ​ខូចខាត​គេហដ្ឋាន និង​ប៉ះទង្គិច​ជាមួយ​កម្លាំង​រក្សា​សន្តិសុខ ឬ​អង្គរក្ស​ដែល​អង្គុយ​យាម នៅមុខ​គេហដ្ឋាន​របស់លោក កឹម សុខា ឡើយ​។​

​បាតុកម្ម​បានចាប់ផ្តើម នៅវេលា​ជាង ១២​ថ្ងៃ​ចន្ទ​នេះ ដែលមាន​មនុស្ស​ចូលរួម​ជាង ២០០​នាក់​មកពី​បណ្តា​ខណ្ឌ​នានា ក្នុង​រាជធានី​បានមក​ដល់​មុខ​គេហដ្ឋាន​លោក កឹម សុខា ដើម្បី​តវ៉ា ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង​អនុប្រធាន​ទីមួយ នៃ​រដ្ឋសភា​។ ក្រុមបាតុករ​បាន​ចោទ​អនុប្រធាន​ទីមួយ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​មនុស្ស​ចូលចិត្ត​បង្កបញ្ហា និង​ញុះញង់​ឲ្យ​ស្អប់​រដ្ឋាភិបាល​។ ហើយ​ពួកគេ​ស្រែកថា លោក កឹម សុខា ជា​អ្នក​សន្យា​ខ្យល់ និង​ជា​មេ​«​បោកប្រាស់​»​។ មិន​ត្រឹមតែ​ស្រែក​ទេ តែ​គេ​សង្កេតឃើញថា បាតុករ​មួយចំនួន បានចាប់ផ្តើម​គប់​ដុំថ្ម និង​ដប​ទឹក​សុទ្ធ​ចូល​គេហដ្ឋាន​របស់លោក កឹម សុខា​។​

​តែ​យ៉ាងណា បាតុករ​ទាំងអស់ បាន​ឡើង​ជិះ​ម៉ូតូ​រំសាយ​គ្នា​ទៅវិញ នៅវេលា​ប្រមាណ ៣​រសៀល ថ្ងៃទី​២៦​នេះ ដោយ​ពុំមាន​បង្ក​ហិង្សា​គប់​ដុំថ្ម និង​ដប​ទឹក​សុទ្ធ​ចូលទៅក្នុង​គេហដ្ឋាន​លោក កឹម សុខា ស្ថិតក្នុង​តំបន់​ទួលគោក បង្ក​ឲ្យ​មានការ​ខូចខាត​នោះទេ​។ រហូតមកដល់​ពេលនេះ គេ​មិនទាន់​ដឹងថា តើ​លោក កឹម សុខា នៅទីណា​នោះទេ​៕ 

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​