៥ ហេតុផល​ដែល​កុមារ​គួរ​លេង​ឲ្យ​បាន​ច្រើន​

Sanofi

ហេតុអ្វី​បានជា​កុមារ​ត្រូវ​លេង​ឱ្យបាន​ច្រើន ដូចជា​ការរត់​លេង លេង​ល្បែ​ក​កុមារ ហាត់ប្រាណ និង សកម្មភាព​ផ្សេងៗ ? ពិត​ហើយ​វា​មិន ត្រឹមតែ​ធ្វើឱ្យ​កុមារ​កាន់តែ​រីករាយ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ឱ្យ​កុមារ​រីកចំរើន សតិបញ្ញា និង ការទំនាក់ទំនង​ថែម​ទៀតផង ។​ ខាងក្រោម​នេះ​ជា​ចំណុច ៥ យ៉ាង ដែល​អ្នក​ម្តាយ​គួរ​ដឹង​ពី​អត្ថប្រយោជន៍ នៃ​ការលេង​របស់​កូន​៖

១. ជួយ​បង្កើត​ទំនុកចិត្ត និង ក្តី​ស្រមៃ​
​តាមរយៈ​សកម្មភាព​លេង កុមារ​នឹង​ទទួលបាន​នូវ​ឱកាស​ក្នុងការ​សាក ល្បង​នូវ​អ្វីដែល​ថ្មី រៀន​យកឈ្នះ​ភាពភ័យខ្លាច និង កសាង​ភាពជឿជាក់​លើ​ខ្លួន ឯង​។ នៅពេល​កុមារ​មាន​ភាព​សកម្ម​ផ្នែក​រាងកាយ និង ទទួលបាន​ជោគជ័យ ក្នុង​សកម្មភាព​របស់​ពួកគេ គេ​នឹង​បង្កើន​ភាពជឿជាក់​លើ​ខ្លួនឯង ។ កុមារ​អាច លេង​លោត តោង​របា និង សកម្មភាព​ប្រកួតប្រជែង​ផ្សេងៗ គឺ​រឹតតែ​ប្រសើរ ។

២. បង្កើន​ជំនាញ​នៃ​ភាពរហ័សរហួន កាយសម្បទា​រឹងមាំ
​កុមារ​នឹង​វិ​វ​ឌ្ឍ​ធំ​ឡើង​ដោយ​មិនដឹង​ខ្លួន ជាពិសេស​តុល្យភាព និង ភាពប្រែប្រួល​នៃ​រាងកាយ​របស់ខ្លួន ។ នៅពេល​កុមារ​លេង​បាល់ កុមារ​នឹង​បង្កើន​នូវ​ញាណ ចលនា​ចេះ​ទប់​លំនឹង​ខ្លួន ជាពិសេស​ការ​រាំ​ធ្វើ​កាយវិការ​តាម​ចង្វាក់ភ្លេង​ក្តី ទាំងនេះ គឺជា​ការរីកចម្រើន​នៃ​កាយសម្បទា​ដោយ​មិនដឹង​ខ្លួន​។ ដូច្នេះ​គេ​គួរឱ្យ​កុមារ​លេង​កីឡា​ផ្សេងៗ ជាពិសេស​ការលេង​ដែល​ប្រើ​កាយសម្បទា​។

៣. ការលេង​ជាមួយ​កុមារ​ដទៃទៀត
​ជួយ​ឱ្យ​កុមារ​យល់​ការងារ​ជា​ក្រុម និង កិច្ច​សហការគ្នា កុមា​រដែ​លលេង​ជាមួយ គ្នា នឹង​ជួយ​ឱ្យ​ពួកគេ​យល់ដឹង​ពី​សកម្មភាព​ដែល​ត្រូវធ្វើ​ជាមួយគ្នា​ទាំង​ការប្រកួតប្រជែង និង ការងារ​លេង​ផ្ទាល់ខ្លួន​។ វា​មិនចាំបាច់​ថា កុមារ​ត្រូវ​ប្រឹង​ដើម្បី​ឈ្នះ ឬ​ចាញ់ នោះទេ ។ ទោះជា​យ៉ាងណាក្តី​ពួកគេ​អាច​ឈ្វេងយល់​ពី​សកម្មភាព​ជាមួយ​គ្នា និង ឈ្វេងយល់​ពីគ្នា​។​

៤. បង្កើន​ទំនាក់ទំនង​រវាង​ម្តាយ និង កូន
​នៅពេល​ឪពុកម្តាយ​ប្រឡែង​លេង លេង​កីឡា និង សកម្មភាព​អ្វី​ជាមួយគ្នា​ទាំង នៅក្នុង​ផ្ទះ សួន​កម្សាន្ត​នានា​កី្ត មាន​ទាំង​កា​រព កាន់​ដៃ ដើរ រត់​ជាមួយគ្នា​ក្តី វា​ក៏​ជា​សកម្មភាព​មួយ​សំខាន់​ជួយ​ពង្រឹង​សកម្មភាព​រីកចម្រើន​រូ​ប​រាងកាយ​របស់​កុមារ ។ ដូច្នេះ​វា​ក៏​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ឪពុកម្តាយ​ផងដែរ​។

៥. ការលេងកម្សាន្ត​ធ្វើឱ្យ​កុមារ​មាន​ភាព​រីករាយ​
​បើតាម​អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា កុមា​រដែ​លលេង​រាល់ថ្ងៃ គឺ​ដូចជា សកម្មភាព​បំពេញការងារ​របស់​ម​នុស្ស​ធំ​ដូច្នោះ​ដែរ​។ កុមារ​ត្រូវការ​កិច្ចទំនាក់ទំនង​ក្នុងសង្គម សិក្សា​ឈ្វេងយល់​ពី​សកម្មភាព​ផ្សេងៗ ឈ្វេងយល់​ដោយ​ខ្លួនឯង​ផង និង ជាមួយ​កុមារ​ដទៃ​ផង​។ សកម្មភាព​ទាំងនោះ អាចធ្វើឱ្យ​កុមារ​អភិវឌ្ឍ​ខ្លួនឯង​ផង និង ធ្វើឱ្យ​ពួកគេ​មាន​សុខ​ភាពល្អ​ទាំង​រូបរាងកាយ និង មាន​ភាព​រីករាយ ៕ សុផល​

 

Related