រញ្ជួយដីកម្រិត 7.5 នៅអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និង ឥណ្ឌា

by: Pisoth

ម៉ោង ១៤: ១០ នាទី ថ្ងៃទី ២៦ ខែតុលានេះ មានឧបទ្ទវហេតុរញ្ជួយដីដ៏ខ្លាំង មានកម្រិត 7.5 រិចទ័រ នៅភាគខាងជើង ប្រទេស​អាហ្វ ហ្គានីស្ថាន បណ្តាលឱ្យញ័ររន្ថើន កក្រើកដល់ប្រទេស​ប៉ាគីស្ថាន និង ឥណ្ឌា ។

ប្រជាជនប៉ាគីស្ថានដែលរស់នៅក្នុងទីក្រុងឡាហរ និយាយថា អគារខ្ពស់ៗបានញ័ររន្ថើន  ហើយបាននាំគ្នារត់ចេញពីអគារ ។ ចំណែកនៅទីក្រុងកាប៊ុល រដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន ប្រជាជនបានភ្ញាក់ផ្អើល ក៏បាននាំគ្នា រត់ចេញពីអគារ សំដៅទៅកាន់ដងផ្លូវដើម្បីរកកន្លែង សុវត្ថិភាព ។

របាយការណ៍ដំបូងមានអ្នកបាត់បង់ជីវិត ក្នុងប្រទេសអាហ្វហ្គានីស្ថាន ១២ នាក់​ប្រទេស​ប៉ាគីស្ថានចំនួន ៧០ នាក់ និង របួសជាច្រើនរយនាក់ ហើយបានប្រកាសក្នុង​ស្ថានភាព​អាសន្នជាច្រើនស្រុក ។

គេបានទស្សន៍ទាយថា នឹងមានអ្នកស្លាប់ក្នុងគំនរបាក់បែកមានពី ១០០ ទៅ ១០០០ នាក់ ។ ការខូចខាតអាចជាច្រើនលានដុល្លារ ។ ដីរថភ្លើងក្រោមដីរបស់ក្រុងញូដេលី ប្រទេសឥណ្ឌា បានផ្អាកដំណើរការក្នុងអំឡុងពេល​ការរញ្ជួយដី បើទោះបីជាព្រលានយន្តហោះនេះបានបន្តប្រតិបត្តិការដដែល ៕