ដុត​កម្ទេច​អាវុធ​កែច្នៃ​ជាង​១​ពាន់​ដើម នៅ​ខេត្តព្រះវិហារ​

ព្រះវិហារ: ដោយ​អនុវត្តតាម​គោលនយោបាយ​ភូមិ​-​ឃុំ​សុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ខេត្តព្រះវិហារ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តព្រះវិហារ និង​ប្រារព្ធ​ពិធី​ដុត​កម្ទេច អាវុធ​កែច្នៃ ដែល​សមត្ថកិច្ច​ចាប់បាន​នាពេល​កន្លងមក  ក្រោម​អធិបតីភាព​លោក ឡុង ផល អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានស្ដីទី​ក្រុមការងារ​ទី​១២ ប្រចាំខេត្ត​កំពង់ធំ និង​ព្រះវិហារ និង​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ អមដំណើរ​ដោយ​លោក ម៉ៅ សំបុណ្យ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ។​

​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តព្រះវិហារ លោក ឡុង ផល បាន​ប្រសាសន៍ កោតសរសើរ​ដល់​សម​ត្ថ​កិច្ច​នគរបាល​ខេត្តព្រះវិហារ ដែល​រួមចំណែក​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព នាពេល​កន្លងមក ។    
​ក្នុងនោះដែរ​លោក​អភិបាលខេត្ត និង​លោក ឡុង ផល បានធ្វើការ​បូកសរុប​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង​នគរបាល និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ដែល ខិតខំ​ប្រឹងប្រែង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប​សង្គម​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ និង​ដាក់​ទិសដៅ​ឲ្យ​អនុវត្ត​បន្តទៀត ហើយ​គណៈ​ធិបតី​បាន​បន្ត​ដល់​កម្មវិធី​ដុត​កម្ទេច​អាវុធ​កែច្នៃ​ចំនួន​១.៥៧៤​ដើម នៅ​ពីមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ី គិរី ស្នងការ​នគរបាល​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៥ បទល្មើស​ព្រហ្មទណ្ឌ កើតឡើង ១០/០៤​លើក ធៀប​នឹង​ខែសីហា កើន ៦​លើក ស្មើនឹង ១៥០​ភាគរយ ក្នុងនោះ​បទឧក្រិដ្ឋ ២/១ លើក កើនឡើង ១​លើក និង​បទ​ម​ជ្ឈឹ​ម ៤/៣ លើក កើនឡើង ៥​លើក ករណី​ខាងលើ​បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ម្នាក់ របួស ម្នាក់ រងគ្រោះ ម្នាក់ និង​បាត់​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ១​គ្រឿង ៕

ដុត​កម្ទេច​អាវុធ​កែច្នៃ​ជាង​១​ពាន់​ដើម នៅ​ខេត្តព្រះវិហារ​