សម្ភារៈ​វត្ថុតាង បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាច្រើន ទុកចោល​ឥតប្រយោជន៍​

កំពង់ស្ពឺ: តាម​ការសង្កេត​គេ​បានឃើញ​សម្ភារៈ​វត្ថុតាង​ជាច្រើន​ដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាប់​និង​ឃាត់​
​ទុក​ត្រូវ​ទុកចោល​ខូចខាត​មួយចំនួន​និង​មាន​មួយចំនួន​ខូច​ទាំងស្រុង​ក្នុងនោះ​រាប់ទាំង​វត្ថុតាង​ខ្លះ​រក្សាទុក​នៅ​តុលាការ​ផងដែរ ។​

​ពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​មួយចំនួន​ដែល​បានឃើញ​នៅ​វត្ថុតាង​ដែល​ចាប់បាន​ពី​ការដឹក​បទល្មើស​ព្រៃឈើ បាន​លើក​ជា​ចម្ងល់​ចំពោះ​សម្ភារៈ​មានដូចជា​ឡាន គោយន្ត ត្រា​ត់​ទ​រ័ ។​ល​។ ត្រូវបាន​ទុកចោល​រហូត​ខូចខាត​ស្ទើ​ទាំងស្រុង ហើយ​មួយចំនួន​ក៏​ចាប់ផ្តើម​ខូចខាត​ជា​បណ្តើរៗ​ហើយ​ដែរ ។​

​មួយផ្នែកធំ​នៅតាម សង្កាត់ ផ្នែក ខណ្ឌ រដ្ឋបាល​ព្រៃឈើ​នៅ​ទូទាំងប្រទេស​គេ បានឃើញ​មាន​សម្ភារៈ​វត្ថុតាង​ជាច្រើន​ត្រូវបាន​ទុកចោល​គួរ​សោកស្តាយ​ខណៈ​តុលាការ​មិនទាន់​បានផ្តល​សិទ្ធិ​ឡៃ​ឡុង​ឬ​សាលក្រម​សម្រេច​បែបណា​នោះ ។​មិន ថា​តែ​សម្ភា​រះ​ដែល​រក្សាទុក​នៅ​រដ្ឋបាល​ព្រៃឈើ​នោះ​សូម្បីតែ​សម្ភារៈ​ដែល​ទុក​នៅ​តុលាការ​ក៏បាន​ខូចខាត​ដោយ​ក្លាយជា​អេតចាយ​អស់​ទៅហើយ​ដែរ ។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខ្លះ​បានលើកឡើង​ក្នុង​លក្ខណ​មិន​ចេញ​ឈ្មោះថា​កាល​កន្លងមក​បទល្មើស​ដែល​ចាប់បាន​ត្រូវ​រក្សាទុក​និង​បញ្ជូន​សុំ​ណុំ​រឿង​ទៅកាន់​តុលាការ ហើយ​រងចាំ​តុលាការ​សម្រេច​ទើប​ខាង​រដ្ឋបាល​ព្រៃឈើ​មាន​សិទ្ធិ ចាត់ចែង ។ ដោយសារតែ​បែបនេះហើយ​ទើបបាន​សម្ភារៈ​ជាច្រើន​ត្រូវ​ទុល​ចោល​ធ្វើ​ឲ្យ​ខូចខាត​ស្ទើ​ទាំងស្រុង ប៉ុន្តែ​ឥឡូវនេះ​បាន​ប្តូរ​បន្តិច​ដោយ​ចាប់បាន​បទល្មើស​និង​វត្ថុតាង រដ្ឋបាល​ព្រៃឈើ​អាច​ស្នើ​យក​ឈើ​មក​រក្សាទុក​បាន តែ​ចំពោះ​វត្ថុតាង​នៅតែ​រងចាំ ស្ថាប​ន័​តុលាការ​សម្រេច​ដដែល ។​

​ពលរដ្ឋ​ក៏ដូចជា​រាជការ​នៅតែមាន​ការសោកស្តាយ​ចំពោះ​វត្ថុតាង​ដែល​បាន​ទុកចោល នៅពេលដែល​គង់តែ​សម្រេច​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​ដដែល  ហើយ​បើ សម្រេច​មកជា​សម្បត្តិរ​ដ្ឋ​គង់នៅ​ប្រើ​មិនកើត​ដដែល​ពោល​ស្មើ​និង​ដុត​កំទេចចោល ។​

​ផ្នែក​តាមច្បាប់​ស្តីពី​ព្រៃឈើ​ត្រង់​ជំពូក​ទី ១៥ មាត្រា ៩០​បាន​ចែងថា ទណ្ឌកម្ម​ក្នុង​បទល្មើស​ព្រៃឈើ​មាន ទោស​ជា​ប់ព​ន្ធ័​ធនាគារ រឹបអូស​វត្ថុតាង ពិន​យ័​ដោយ​តុលាការ ពិន​យ័​អន្តរាការ​ណ៏ ការជួសជុល​ការខូចខាត ការព្រមាន ការដកហូត ឬ​ការព្យួរ​កិច្ចព្រមព្រៀង​ឬ​លិខិត​អនុញ្ញាតិ ។​នៅក្នុង​ច្បាប់​ស្តីពី ព្រៃឈើ​ត្រង់​ជំពូក​ទី ១៥​នេះ​មាត្រា ៩៨ ក៏បាន​ចែង​ពី​ទោសទណ្ឌ​ដល់់​អ្នក​ប្រ​ពឹ​ត្ត បទល្មើស​ព្រៃឈើ និង​អ្នក​ចាប់​សត្វព្រៃ យ៉ាងធ្ងន់ធ្ងរ​ផងដែរ ៕​

សម្ភារៈ​វត្ថុតាង បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាច្រើន ទុកចោល​ឥតប្រយោជន៍​