ភិន សុ​ដា​លី​ស និង ប៉ែន ចំរុង បង្ហាញ​អារម្មណ៍​នឹក​គ្នា ឱបថើប​គ្នា ផ្អើល​ពេញ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​

Sanofi

​ភិន សុ​ដា​លី​ស គ្រាន់តែ​ចុះ​ពីលើ​យន្តហោះ​មិនទាន់បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​នាង​ស្កាត់​ទៅ​ជួប ប្រុស​កំពូល​ស្នេហ៍ ប៉ែន ចំរុង ដល់​ឆាក​ទូរទស្សន៍ អាស៊ីអាគ្នេយ៍​តែម្តង ពួកគេ​ទាំងពីរ​នាក់ ថែម ទាំង​បានបង្ហាញ​នូវ​អារម្មណ៍​នឹកនា​គ្នា ដោយ​ការ​ឱបថើប​គ្នា និង​សាសង​គ្នា​យ៉ាង​ផ្អែមល្ហែម ធ្វើ​ឲ្យ​ផ្អើល ពេញ ខាងក្រោយ​ឆាក​ទូរទស្សន៍​អាស៊ី​អាគេ្នយ៍ ដោយ​មិន​ខ្លាចរអែង​អ្នក​នៅ​ជុំវិញខ្លួន​ឡើយ កាលពី​ថ្ងៃ​សោ​រ៍​ថ្ងៃទី ២៤​ខែតុលា​ឆ្នាំ​២០១៥ ។ បន្ទាប់មក​គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ បានបង្ហាញ​រូបភាព Selfil ឱបថើប​គ្នា​នៅលើ​រថយន្ត​យ៉ាង​ស្និទ្ធស្នាល​បំផុត ដើម្បី​ចែកចាយ​អ្នកគាំទ្រ ទស្សនា លោក ប៉ែន ចំរុង ថែមទាំង​សរសេរថា «​គ្រាន់តែ​មកដល់​ភ្លាម មករក​ប្តី​ភ្លែត អរគុណ​ដែល​តែងតែ​ឲ្យ​តម្លៃ​បង និង​ឲ្យ​កំលាំងចិត្ត​បង​គ្រប់ពេល នឹក​ណាស់ »​។

​តាមរយៈ​សារ​នេះ ពិតជា​បង្ហាញ​ឲ្យ​ឃើញថា ចំណង​ស្នេហ៍​រវាង ប៉ែន ចំរុង និង ភិន សុ​ដា​លី​ស ពិតជា​ផ្អែមល្ហែម​ខ្លាំងណាស់ ។ ក្រឡេកមើល នៅឯ​ក្រោយ​ឆាក​វិញ ប៉ែន ចំរុង និង ភិន សុ​ដា​លី​ស ពិត​ជាមាន​អារម្មណ៍​នឹក​គ្នា​ខ្លាំងណាស់ ក្រោយពី​ពួកគេ​បែក​គ្នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​សោះ សម្រាប់​អ្នក​ដែលមាន​វត្តមាន​នា​ថ្ងៃនោះ ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ខា​រ៉ា​បាវ ម្នាក់ៗ​បាន​ចោល​កន្ទុយភ្នែក មើល​គូស្នេហ៍​មួយគូ​នេះ​គ្រប់ៗ​គ្នា ។​ក្រោយពី​ពួកគេ​បានបង្ហាញ​នូវ​ភាពស្និទ្ធស្នាល និង​ឱបថើប​គ្នា នៅក្រោយ​ឆាក​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​នោះ រហូត​ម្នាក់ៗ​លាន់មាត់​ថា គូស្នេហ៍​នេះ​ពិតជា​ស្រលាញ់គ្នា មែន បែក​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ​សោះ​នឹក​គ្នា​ដល់​ម្លឹ​ង ចុះ​ទំរាំ​តែ​បែក​គ្នា​យូរ​ជាង​នេះ​មិនដឹងថា នឹករលឹក​គ្នា ប៉ុណ្ណា​ទេ​។ តែ​អ្នក​ទាំងនោះ​មិនបាន​រិះគន់​ដល់​គូស្នេហ៍​មួយគូ​នេះឡើយ ផ្ទុយទៅវិញ​ពួកគេ​បែរជា​ទទួលបាន​នូវ​ការ​ជូនពរ​និង​ការសរសើរ ដែល​ពួកគេ​ហ៊ាន​បញ្ចេញ​នូវ​អារម្មណ៍​ពិត ដោយ​មិន​ខ្លាច​ការរិះគន់់ បែបនេះ​។

​សម្រាប់​គូស្នេហ៍​មួយគូ​នេះ មិន​ខ្វាយខ្វល់​ពី​ភ្នែក​រាប់សិប​គូ​ដែល​បាន​សម្លឹង​ទៅ​មើល​ពួកគេ​ឡើយ ផ្ទុយទៅវិញ​ទាំង ប៉ែន ចំរុង និង ភិន សុ​ដា​លី​ស បង្ហាញ​នូវ​អារម្មណ៍​រីករាយ ស្រស់ស្រាយ​ទៅកាន់ អ្នក​ជុំវិញខ្លួន ប៉ែន ចំរុង ថែមទាំង​និយាយថា «​បង​នឹក​អូន​ណាស់​» ហើយ​ភិន សុ​ដា​លី​ស ក៏បាន​និយាយ​ទៅកាន់ ប៉ែន ចំរុង វិញ​ថា «​អូន​ក៏​នឹក​បង​ខ្លាំង​ណាស់ដែរ​» ។

នេះ​ជា​រឿង​ធម្មតា​ទៅហើយ សម្រាប់​គូស្នេហ៍ ថ្មីថ្មោង ដែល​បាន​បែក​មុខ​គ្នា​មួយរយៈ ហើយ​ពេល​ជួប​មុខ​គ្នា​វិញ តែងតែ​បង្ហាញ​នូវ​អារម្មណ៍​ពិត ចំពោះ​គ្នា ទៅវិញទៅមក ទោះ​នរណា​ចង់​និយាយ​អ្វី​ក៏​មិន​ចាប់អារម្មណ៍​ដែរ ដូច​ពាក្យ​គេ​និយាយថា លើ​លោក​នេះ មានតែ​បង​និង​អូន តែប៉ុណ្ណោះ​។

​ភិន សុ​ដា​លី​ស បាន​អង្គុយ​រងចាំ ប៉ែន ចំរុង រហូតដល់​កម្មវិធី​ចប់ ដោយ​មិនបាន​ត្អូញត្អែរ​មួយ​មាត់​ឡើយ មិន​ថា នៅមុខ​ឆាក​ឬ​ក្រោយ​ឆាក​នោះទេ ទាំង ប៉ែន ចំរុង និង ភិន សុ​ដា​លី​ស សុទ្ធតែ​ហៅ​គ្នា​ទៅវិញ ទៅមក​ថា ប្តី​ប្រពន្ធ​ពេញៗ​មាត់ ពីព្រោះ​ពួកគេ​បាន​ទៅ​ចុះ​អេ​តា​ស៊ីវិល​និង​គ្នា​រួចរាល់​ហើយ រងចាំ តែ​ពេលវេលា កំណត់​ថ្ងៃ​មង្គលការ ចូល​មកដល់​តែប៉ុណ្ណោះ ។ ​អា​លី​ណា

Related